លោក Kim Hee Chul ជាសមាជិករបស់ក្រុមតារាចម្រៀង Super Junior បានបញ្ចប់ភារៈកិច្ចប្រើយោធារយៈពេល ២ឆ្នាំ របស់ខ្លួនដោយជោគជ័យ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថានៅព្រឹក ថ្ងៃទី៣០ ខែសីហា នេះ លោក Kim Hee Chul ត្រូវបានអនុញ្ញាតឲ្យចាកចេញពីការងារជាយោធាជាផ្លូវការបន្ទាប់ពីបានបំពេញការងារអស់រយៈពេល ២ឆ្នាំរួចមក។ ដើម្បីស្វាគមន៍លោក Kim Hee Chul អ្នកគាំទ្រនិងអ្នកយកព័ត៌មានជាង ២០០នាក់ បានទៅទទួលគាត់។ ក្នុងនោះលោក Kim Hee Chul បានចូលបម្រើយោធាកាលពី ខែកញ្ញា ឆ្នាំ២០១១។ បន្ទាប់ពីបានចូលបម្រើយោធាជិត ១ខែ លោក Kim Hee Chul បានទទួលភារៈកិច្ចបម្រើឲ្យសហគមន៍នៅស្រុក Sungdong ក្នុងទីក្រុង សេអ៊ូល។ គូរបញ្ចាក់ផងដែរថាមូលហេតុដែលលោក Kim Hee Chul ត្រូវគេដាក់ឲ្យមកបម្រើភារៈកិច្ចឲ្យសហគមន៍ពីព្រោះគាត់ធ្លាប់ទទួលរងរបួសនិងបានវះកាត់កាលពីឆ្នាំ ២០០៦ ៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់