បុរស់វ័យ ៣៤ ឆ្នាំជនជាតិអាមេរិចម្នាក់បានបានភ្ញាក់ស្ទើរតែលួសព្រលឹងពេលដែលត្រូវអគ្គីសនីឆក់ ខណៈដកឧបករណ៍របស់ iPad ចេញ។ បុរសម្នាក់នេះបាននិយាយថាប្រសិនបើការដកឧបរណ៍នេះវិញ នាងច្បាស់ជាជាប់គាំកំរើកមិនរួចឡើយ។
Tim Gilloley បាននិយាយថា នៅពេលដែលដកឧបករណ៍សាកថ្មចេញពី iPad ស្រាប់តែផ្ទុះចំណែកឧបករណ៍ខ្ទាតមកចំពោះរាងកាយទាំងមូល ធ្វើឲ្យគាត់មានការភ្ញាក់ផ្អើល និងវិលមុខជាខ្លាំង រយៈប្រើហែលជា២នាទីក្រោយមកគាត់ក៏បានក្រោកឡើងវិញ។ ម្តាយរបស់ខ្ញុំពិតជាមិនជឿរឿងនេះឡើយ តែកូនរបស់ខ្ញុំដែលមានអាយុ 8 ឆ្នាំយំភ័យខ្លាចជាខ្លាំង។
របាយការណ៍មួយបានបញ្ហាក់ថា iPad នេះគឺជាអំណោយនៅថ្ងៃកំណើតសម្រាប់ក្មេងស្រីម្នាក់ ដែលគាត់បានទិញកាលពីខែវិច្ឆិកា មកពីហាងដែលមានឯកទេសក្នុងការលក់របស់ក្រុមហ៊ុន Apple នៅក្នុងក្រុង Liverpool មួយ។
ប៉ុន្ដែប៉ុន្មានខែក្រោយមកដោយសារតែឧបករណ៍សាកថ្មមានបញ្ហា គាត់ក៏បានយកមកឲ្យហាង ដើម្បីជួសជុល ប៉ុន្តែបុគ្គលិកនៅទីនោះបាននិយាយថាវាមិនមានបញ្ហាអ្វីទេ និងប្រគល់វាឲ្យត្រឡប់ទៅវិញ។ ទោះជាយ៉ាងណាក៏ដោយ គាត់នៅតែព្រួយបារម្ភណ៍ និងខ្វយខ្វាយចំពោះឧបករណ៍ចាស់ ហើយគាត់បានទិញឧបករណ៍ថ្មីមួយទៀតសម្រាប់កូនស្រីគាត់៕
មតិយោបល់