ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង Rain នៅតែ​សង្ហារ​

​យោងតាម​ប្រភព​សារព័ត៌មាន​បរទេស​មួយ​ដែល​បាន​ចុះ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​បានឲ្យដឹង​ថា​ជិត​មួយ​សប្តាហ៍​បន្ទាប់​ពី​ការ​វិញ​ត្រលប់​របស់ Rain ដែល​ជា​តារា​ចម្រៀង​ដ៏​ល្បី​របស់​ប្រទេស​កូរ៉េ បានទទួល​ការចាប់អារម្មណ៍​ពី​អ្នកគាំទ្រ​យ៉ាងខ្លាំង​។​

​តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ឲ្យដឹងថា​នៅ​ថ្ងៃ​ទី ២៤ ខែ សីហា នេះ Rain ចាប់ផ្តើម​ការសម្តែងរ​បស់​ខ្លួន​ជាថ្មី​ម្តងទៀត បន្ទាប់ពី​គេ​បាន​បញ្ចប់​ភារកិច្ច​ជា​យោធា​។ ជិត​មួយ​សប្តាហ៍​បន្ទាប់ពី​គេ​បាន​វិញ​ត្រលប់​មកវិញ Rain បានដាក់​បង្ហាញ​រូបភាព​របស់គេ​ទៅកាន់​អ្នកគាំទ្រ ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ពី​អ្នកគាំទ្រ​ទាំងចាស់​ទាំងថ្មី​ជាច្រើន​។ ម្យ៉ាងទៀត Rain បាន​ធ្វើដំណើរ​ទៅ ប្រទេស​ថៃ ដើម្បី​សម្តែង​ក្នុង​កម្មវិធី Sonic Bang 2013​។​

​បន្ទាប់​ពី​ការ​វិញ​ត្រលប់​ក្រោយពី​បាន​អវត្តមាន​អស់​រយៈពេល​ដ៏​យូរ Rain នៅតែ​មាន​រាង​សង្ហា​និង​សិច​ស៊ី​ដដែល​។ ដោយ​គេ​នៅតែ សម្តែង ច្រៀង និង​រាំ​បាន​យ៉ាង​ល្អ​ដដែល​ដោយ​គ្មាន​ការលំបាក​បន្តិច​សោះ​។ ពិសេស​ការសម្តែង​របស់ Rain បាន​ទទួល​ការលើកទឹកចិត្ត​យ៉ាងខ្លាំង​ពី​ទស្សនិកជន​និង​អ្នកគាំទ្រ​។ មុន​ថ្ងៃ​គេ​បញ្ចប់​ភារៈកិច្ច​យោធា Rain បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ជាមួយនឹង Cube Entertainment ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​គាត់​កំពុង​ចំណាយ​ពេលវេលា​នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​គាត់​។ ម្យ៉ាងទៀត Rain មិន​បាន​ផ្តល់​ព័ត៌មាន​អំពី​ការចេញ​សម្តែង​ក្នុង​កម្មវិធី​តន្ត្រី​ណាមួយ​នៅឡើយ​នោះទេ ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore164/Rain1_zpsae8461b4.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore164/Rain2_zps8eb4dacf.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore164/Rain3_zps6fc10dae.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore164/Rain4_zpsc143f358.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore164/Rain6_zps010c384c.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore164/Rain5_zps1013f135.jpg

មតិយោបល់