ព័ត៌មានសិល្បៈ និងកម្សាន្ត

ចន ចាន់លក្ខិណា ជួយ​យាយណាង និងតាប៉ិគក់​ ផង​

ភ្នំពេញៈ ខណៈដែល យាយណាង និង​តាប៉ិគក់ កំពុង​ជួបនូវបញ្ហាក្នុងជីវភាពនោះ សិល្បករម្នាក់សូមមិនបញ្ចេញឈ្មោះ បានស្នើសូមឲ្យ ចន ចាន់លក្ខិណា ជួយដល់ សិល្បករពីរដួងខាងលើ កំពុងមានបញ្ហាក្នុងជីវភាព។

ការ​ស្នើសូម​របស់សិល្បករម្នាក់ សូមមិនបញ្ចេញឈ្មោះ នោះ ដោយសម្អាង​ទៅលើ ចន ចាន់លក្ខិណា មាន ស​មា​គម​​មិ​ត្ត​សិ​ល្បៈស្ម័​គ្រ​ចិ​ត្ត​​ជួ​យ​ស​ង្គ​ម ​។​
សម្តីរបស់សិល្បករខាងលើ ដែលសូមមិនបញ្ចេញឈ្មោះ បាន​ប្រាប់ Post News ឲ្យដឹងថា ដោយមើល​ឃើញពី ជីវភាពរបស់ លោកយាយ ណយ សំណាង និង តាប៉ិគក់ កំពុងមានបញ្ហានោះ សូម​ឲ្យ អ្នកនាង​ចន ចាន់លក្ខិណា ជួយពួកគាត់ផង​។

ប្រភពខាងលើ បានបន្តថា តារាចាស់ៗពីរដួងខាងលើនេះ ក្រៅពីមានអាយុច្រើនហើយ គឺមានជំងឺប្រចាំកាយ​ទៀត ដោយ​ តាប៉ិគក់ ឈឺដេកនឹងកន្ទ្រេល រកអ្វីមិនបាន ខណៈដែលមានជំងឺពកឆ្អឹងខ្នង ហើយ យាយ ណយ សំណាង វិញ មាន​អាយុ ៧៣ឆ្នាំ​ ទៅហើយ នៅតែបន្ត​ថតបទចម្រៀង និងកុន ព្រោះតែ​ជីវភាព ស្របពេលដែលមានជំងឺបេះដូង ក្នុងខ្លួន​ធ្វើទុក្ខម្តងៗ ។

ការ​ស្នើសូមខាងលើ ទំនង​សម្អាងទៅលើ ស​មា​គម​​មិ​ត្ត​សិ​ល្បៈស្ម័​គ្រ​ចិ​ត្ត​​ជួ​យ​ស​ង្គ​ម បង្កើតរយៈពេលខ្លី តែមានប្រជាប្រិយភាពខ្លាំង នៅក្នុងសង្គម​ ហើយសមាគមមួយនេះ មានអ្នកសិល្បៈល្បីៗ ដែលអាចជួយទ្រទ្រង់ ដល់សិល្បករ ចំណាស់ពីរដួងនេះ ៕​

chornchanchorn-chanlekenaChorn Chanlekena (5)Chorn Chanlekena (3)Chorn Chanlekena (2)Chorn Chanlekena (1)

មតិយោបល់