ព័ត៌មានសិល្បៈ និងកម្សាន្ត

Kristen Stewart ដោះ​សម្លៀក​បំពាក់​លើកដំបូង​ថត​ឲ្យ​ទឹកអប់​

​ថ្មីៗ​នេះដែរ Kristen Stewart តួអង្គ​ស្រី ក្នុង​សាច់រឿង Twilight បាន បង្ហាញ​រូបអាក្រាត ផ្សព្វផ្សាយ​ជាមួយនឹង​ទឹកអប់ ។ ក្នុង​រូបភាព​ស​ខ្មៅ តារា​សម្តែង​វ័យក្មេង​រូបនេះ បានបង្ហាញ​ខ្នង ជាមួយនឹង​កាយ​អាក្រាត ដោយ​ងាក​ក្បាល​មើល​មក​កាមេរ៉ា ។ មិនតែប៉ុណ្ណោះ នៅ​លើ​ខ្នង​របស់​នាង មាន​បំពាក់​ដោយ​ផ្កា ដែល​ធ្វើឲ្យ​នាង​កាន់តែ​ទទួល​បាន​ការ​ចាប់អារម្មណ៍ក្នុងការបង្ហាញខ្លួន​ជាលើកដំបូង​ថត​ឲ្យទឹកអប់ Florabotanica Balenciaga Paris ​។​
2013-08-30_135939
​កាលពី​ថ្ងៃ​ទី ២៩ ខែ សីហា កន្លងទៅនេះ តារា​សម្តែង Kristen Stewart ត្រូវបាន​គេ​ចាប់​រូប​បាន នៅ​ទីក្រុង ប៊ែក​ឡាំង ប្រទេស​អាល្លឺម៉ង់ ក្នុង​ដំណើរ​រៀបចំ​ថត​រឿង​ថ្មី Sils Maria ដោយ​ស្លៀកពាក់​ឈុត បាល់បោះ តែ​មើលទៅ​គួរឲ្យ​ទាក់ទាញ​៕​

មតិយោបល់