ព័ត៌មានសិល្បៈ និងកម្សាន្ត

នារី​ប៉ា​គី​ស្ថាន​ម្នាក់​បង្ហាញ​សម្រស់​ទាក់ទាញ​ចិត្ត​បុរសៗ​នៅលើ​ហ្វេ​សប៊ុក​ ដោយ​មាន​អ្នកចុច Like ៧ ម៉ឺន នាក់

កាលពី​ពេល​ថ្មីៗ​នេះ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុ​កមាន​មនុស្ស​ស្រី​រូប​ស្អាត​ម្នាក់​ដែល​រស់នៅ​ក្នុង ប្រទេស​ប៉ា​គី​ស្ថាន បាន​ឆក់យក​បេះដូង​របស់​បុរសៗ​ដែល​និយម​លេង​អ៊ី​ន​ធីណិត​អស់​ជាច្រើន​នាក់​ក្នុង​ពិភពលោក​។​

​ដោយយោង​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹង​ថា​ប៉ុន្មាន​ថ្ងៃនេះ​អ្នក​និយម​លេង​អ៊ីនធឺណិត​ជាច្រើន​កំពុង​ជ្រួលច្របល់​ដោយសារតែ​បានឃើញ​សម្រស់​ស្រស់បំព្រង​របស់​ក្មេងស្រី​ម្នាក់​ដែល​រស់នៅ​ក្នុង ប្រទេស​ប៉ា​គី​ស្ថាន មានឈ្មោះ​ថា Aisyah Qolby Najmatunnisa​។ ដំបូង​រូបភាព​របស់ Aisyah Qolby Najmatunnisa ត្រូវបាន​គេ​បង្ហោះ​នៅ​បរទេស​ក្នុង ខែ​សីហា​។ ចាប់តាំងពី​ពេលនោះ​មក​រូបភាព​របស់​នាង​ក៏​បាន​ក្លាយជា​ចំណាប់​អារម្មណ៍​ដ៏​គួរឲ្យ​ទាក់ទាញ​របស់អ្នក​និយម​លេង​អ៊ីន​ធីណិត​។​

​ចំណែកឯ​រូបថត​របស់​នាង​ឯ​ទៀត​ដែល​មាន​នៅ​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុកក៏​ទទួល​បាន​ការ Like ជាច្រើន​ផងដែរ​។ ដោយ​រូបភាព​របស់​នាង​មួយចំនួន​ទទួល​ច្រើនជាង ៧០,០០០ Like ។ ម្យ៉ាងទៀត​បច្ចុប្បន្ន​នេះ​ទំព័រ ហ្វេ​សប៊ុក​របស់​នាង​មាន​ចំនួន​មនុស្ស​ជាច្រើន​បាន follow យ៉ាង​ឆាប់រហ័ស​។​

​ក្នុងនោះ​មាន​អ្នក​និយម​លេង​អ៊ីនធឺណិត​ជាច្រើន​បាន​លើក​សរសើរ​ពី​សម្រស់ មុខ ភ្នែក និង ច្រមុះ ដ៏​ល្អឥតខ្ចោះ​របស់​នាង​។​
​បើ​យោង​តាម​ព័ត៌មាន​របស់ Aisyah Qolby Najmatunnisaa ដែល​បាន​ចែករំលែក​នៅលើ​ទំព័រ ហ្វេ​ស​បុក របស់​នាង​ដោយ​បាន​និយាយ​ប្រាប់​ថា នាង​មក​ពី ប្រទេស​ប៉ា​គី​ស្ថាន សព្វថ្ងៃ​កំពុង​រស់នៅ​ក្នុង ទីក្រុង​ដូ​ហា ( Doha )​។ លើសពីនេះ​ទៀត​មាន​គេ​សរសេរ​នៅលើ​បណ្តាញ ហ្វេ​សប៊ុក ថា​នាង​កំពុង​ធ្វើការ​នៅ​ក្នុង​ព្រលានយន្តហោះ Qatar Airways ។​ពត៌មាន​នេះ​បាន​នាំឱ្យ​អ្នក​និយម​លេង​អ៊ីនធឺណិត​ជា​ច្រើន​ទាយ​ថា​នាង​ជា​នារី​អូ​ទេះ​ដ៏​ស្រស់​ស្អាត​របស់​ហ៊ុន​អាកាសចរណ៍ ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore166/Pakistant4_zps44e947f9.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore166/Pakistant5_zps85212cdf.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore166/Pakistant7_zpsaf30c443.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore166/Pakistant1_zpsb7ab1724.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore166/Pakistant2_zps60ab7678.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore166/Pakistant3_zps7a5bc2d5.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore166/Pakistant6_zpsf04b2f7c.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore166/Pakistant1_zps91863f0c.png

មតិយោបល់