ព័ត៌មានសិល្បៈ និងកម្សាន្ត

ពិធីករ សាយ រតនៈ ក្តៅ​ចុង​ច្រមុះ លើ​ហ្វេ​សប៊ុក​

​សាយ រតនៈ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ពិធីករ រូប​ស្រស់ សម្រស់​បាន វោហា​ស័ព្ទ ដ៏​ល្អ លើ​ឆាក​ប្រគុំ​តន្ត្រី​របស់ ស៊ី​ធីអិន ជា​ពិសេស​រាល់​កម្ម វិធី​រាត្រី​កម្សាន្តរ​ស់​ស្ថានីយ៍​ទូរទស្សន៍​មួយ​នេះ​។​
​កាល​ពី​ម្សិលមិញ​នេះដែរ សាយ រតនៈ បានឈួល ចុង​ច្រមុះ​យ៉ាងខ្លាំង ដោយ Wall Post លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​ថា “​មិត្ត​ទាំងអស់ ជាទី​រាប់អាន ! រយៈពេល ២ ថ្ងៃ​មក​នេះ ខ្ញុំ​បាន​ទទួល​នឹង​ឃើញ នូវ​ព័ត៌មាន មិនល្អ ដែល​ធ្វើឲ្យប៉ះពាល់ ដល់​កិត្តិយស និង កេរ្តិ៍ឈ្មោះ របស់ខ្ញុំ ក៏​ដូចជា​ក្រុម​គ្រួសារ​យ៉ាងខ្លាំង​។ ដោយ​មាន​ជន​មហា​សែន​អាក្រក់ បាន​យកឈ្មោះ និង​រូបថត​របស់​ខ្ញុំ​ទៅ​កាត់ត និង Post រូប​អាសអាភាស ជាច្រើន ដែល​ធ្វើឲ្យ​មហាជន​ខ្លះ​យល់​ច្រឡំ​មក​លើ​រូប​ខ្ញុំ​។ សូម​មិត្ត​ទាំងអស់​ជួយ​ថ្កោលទោស ចំពោះ​ជន​មហា​សែន​អាក្រក់ នោះ​ផង នៅពេលដែល បានឃើញ រូបភាព​ទាំងនោះ “​។

​វា​ជា​ការពិត​ណាស់ មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​ឃើញ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក ពោរពេញ​ទៅ​រឿង​រញ៉េរញ៉ៃ ជាច្រើន ដែល​សឹងតែ​ពេលខ្លះ មិន​គួរឲ្យ​ជឿ ។ ដោយឡែក ទាក់ទិន​នឹង លោក សែន រតនៈ​នេះដែរ មិនមែន​ជា​តារា​ដំបូង ដែល​រងគ្រោះ​នោះ​ទេ ក្នុងនោះ ជាពិសេស លោក ករុណា ពេជ្រ តែម្តង ដែល​ជា​ផ្ទាំង​ស៊ី​ប របស់​អ្នកលេង​អន​ឡាញ​ហ្វេ​សប៊ុក​នេះ ដោយ​យក​រូបភាព​លោក កាត់ត អ​ញ្ចេះ អ​ញ្ចុះ ដែល​ធ្វើឲ្យ​ករុណា ពេជ្រ ពេលខ្លះ​សឹង ហូរ​ទឹកភ្នែក ព្រោះថា វា​ជា​រឿង​មិន​ពិត ។ មួយវិញទៀត លោក ឆាយ វិរៈ​យុទ្ធ ដែល​ជា​តារាចម្រៀង ប្រចាំ​ផលិតកម្ម សាន់ដេ ក៏​ជា​ជនរងគ្រោះ រឿង​គេ​បន្លំ យក​ឈ្មោះ​លោក បង្កើត​ជា​គណនី​ថ្មី ដោយ ផុស នេះ​ផុស នោះ កាល​ពី​រដូវ​កាល​បោះឆ្នោត និង​ក្រោយ​បោះឆ្នោត ដែល​ទាក់ទិន នឹង​និន្នាការ​នយោបាយ​នោះ​។​

​ក្នុងករណី​នេះ​ដែរ សម្រាប់​ជន​អគតិ ទាំងនោះ សូមមេត្តា បញ្ឈប់​វា ទៅ ទង្វើរ​របស់ អ្នក កំពុងតែ​បង្អាប់ បន្ថោក ដល់​ខ្មែរ​គ្នាឯង ហើយ ដែល​ជា​ទង្វើរ​មួយ អញ​បាន​ស៊ី គេ​អត់ នរណា​កើត អី​ក៏​អញ​មិន​ដឹង ធ្វើយ៉ាងណា ឲ្យតែ បាន​លុយ​ចូល​ក្នុង​ហោប៉ៅ​នោះ ។ ទង្វើរ​នេះ​ដែរ​វា​ល្អ តែ​ល្អ​សម្រាប់​ខ្លួនឯង ចំណេញ​ខ្លួនឯង តែ​សម្រាប់​សង្គម​ទាំងមូល​កំពុង​ស្អប់ខ្ពើម ដូច្នេះ សូម​បញ្ចៀស​រាល់​ទង្វើរ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សង្គម​ខ្មែរ ដែល​មាន​ទឹកដី សុវណ្ណ​ភូមិ​ដ៏​បវរ​នេះ ៕

2013-08-29_231255
https://i1272.photobucket.com/albums/y389/domneng/Decore/Decore165/SayRatanak2_zps15589092.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore165/SayRatanak4_zps66c028a1.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore165/SayRatanak1_zpsdf9bbf92.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore165/SayRatanak3_zps329b3296.jpg

មតិយោបល់