ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

បុរសម្នាក់បរិភោគកាំបិតចំនូន៤០ចូលក្នុងពោះ ត្រូវវេជ្ជបណ្ឌិតវះកាត់យកចេញដោយសុវត្ថិភាព

ឥណ្ឌាៈ ជឿឬមិនជឿ! វេជ្ជបណ្ឌិតនៅក្នុងប្រទេសឥណ្ឌាបានយកកាំបិតចំនួន៤០ ចេញពីក្រពះរបស់បុរសម្នាក់ ដែលបានលេបកាំបិតទាំងនោះនៅក្នុងរយៈពេលបីខែកន្លងមកនេះ។

យោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៦ បានឲ្យដឹងថា ក្រុមវេជ្ជបណ្ឌិតមួយក្រុម បានដឹកនាំដោយវេជ្ជបណ្ឌិត Jatinder Malholtra បានធ្វើការវះកាត់បុរសវ័យ ៤២ ឆ្នាំម្នាក់ នៅមន្ទីរពេទ្យមួយ ក្នុងទីក្រុង Amritsar រដ្ឋ Punjab ភាគខាងជើងនៃ ឥណ្ឌា និងបានយកកាំបិតទាំងនោះចេញដោយជោគជ័យ។

លោកបានប្រាប់ថា «អ្នកជំងឺម្នាក់នេះមិនបានប្រាប់យើងថាគាត់ បានលេបកាំបិតទេ។ គាត់បានចូលមកជួបពួកយើង ហើយប្រាប់ថាឈឺក្រពះ។ បន្ទាប់មកយើងបានរកឃើញថាគាត់ត្រូវបានបរិភោគកាំបិត បន្ទាប់ពីធ្វើតេស្តវិភាគរោគវិនិច្ឆ័យ »។

បណ្តាញទូរទស្សន៍ក្នុងស្រុកបានរាយការណ៍ថា បុរសម្នាក់នោះបានរួចរស់ជីវិតពីការវះកាត់ និងត្រូវបានធូរស្បើយឡើងវិញនៅមន្ទីរពេទ្យ បើទោះបីជាមិនបានបង្ហាញអត្ដសញ្ញាណរបស់គាត់ក៏ដោយ ។

ប្រភពពីគ្រូពេទ្យបានប្រាប់ថា «គាត់ត្រូវបានទទួលការផ្តល់ប្រឹក្សា ហើយបានសន្យាថាគាត់នឹងមិនប៉ះ ឬ បរិភោគកាំបិតជាថ្មីម្តងទៀត »៕

India Knife SwallowerDoctors remove 40 kni_Moha

មតិយោបល់