ព័ត៌មានសិល្បៈ និងកម្សាន្ត

កវិនិពន្ធ យឹម តា​ស្រង់ ប្រតិកម្ម​លើ​ហ្វេ​សប៊ុក គេ​ចោទ​ថា​លួច​ចំណងជើង​បទ​ចម្រៀង​

​កវិនិពន្ធ យឹម តា​ស្រង់ ដែល​មាន​ប្រវត្តិ​ជីវិត​ជូរចត់ ទម្រាំ​បាន​ក្លាយជា អ្នក​កវីនិពន្ធ​ឆ្នើម​ប្រចាំ​ផលិតកម្ម​ថោ​ន ដោយ​ត្រូវ​ទួល​រែក ការលំបាក់​គ្រប់​បែបយ៉ាង ទម្រាំ​មាន​ថ្ងៃនេះ​។
​សម្រាប់​ចម្រៀង ស្ទើរ​គ្រប់​វ៉ុល របស់​ផលិតកម្ម​ថោ​ន តាំង​ពី​បើក រហូតមក​ទល់​នឹង​ពេលនេះ មាន​បទ​ដែល​និពន្ធ​ដោយ​លោក យឹម តា​ស្រង់​រហូត ។ ទាក់ទិន នឹង​បទ​ចម្រៀង​នេះដែរ មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​ឃើញ​ថា បទ​ចម្រៀង ផលិត​ខ្លះៗ ចំណងជើង​ដូចគ្នា​ប៉ះ​បិទ និង​គ្រាន់តែ​កាឡៃ​អត្ថបទ​តិចតួច​តែប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ ថា​កវីនិពន្ធ នេះ យក​ចំណងជើង​បទ​ចម្រៀង អ្នកនោះ ដែល​ធ្វើឲ្យមាន​បញ្ហា ជាច្រើន ដល់ ម្ចាស់​ទំនុកច្រៀង ដើម​ដែល​ខំ ប្រឹងប្រែង​រក ចំណងជើង​បទ​ចម្រៀង ឡើង​ចង់​សឹក​ខួរ​នោះ​។​
2013-08-30_142619
​ជាក់ស្តែង នៅ​ប៉ុន្មាន​ម៉ោង​នេះ​ដែរ លោក យឹម តា​ស្រង់ ដែល​មាន​ពាក្យពេចន៍ ចាក់ទឹកមិនលេច រំលេច​តាម​បទ​ចម្រៀង​នីមួយៗ ដែល​ខ្លួន​និពន្ធ បាន​បង្ហោះ Wall Post លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ថា “(​អូន​ឈឺ អូន​ដឹង អូន​ចាំ​)​និង (​ទឹក​សុទ្ធ​ស្រវឹង​) ច្រៀង ដោយ លី អ៊ី​វ៉ា​ធី​ណា សុំ Post មួយ ដោយ​មិន​ខា្ល​ច​កេ​លួច​ចំណងជើង​ទៅ​សរសេរ​ទេ …​ហេ​ហេ ព្រោះ​ធ្លាប់​មាន​ប្រវត្តិ គេ​លួច​ចំណងជើង យឹម តា​ស្រង់ ហើយ គេ​ថា យឹម តា​ស្រង់ សរស​សេរ​ក្រោយ​គេ ព្រោះ​ហេតុផល គេ​ចេញ​បទ​មុន …​ហា​ហា កុហក​គេ​បាន កុហក​ខ្លួនឯង ម៉េច​បាន​ទៅ​លោក​អើយ​…​។ ហើយ Fan Fan របស់​គេ​អត់​ដឹង​ចេះតែ Post និយាយ​ផ្តេសផ្តាស់ ហា​ហា ហួសចិត្ត​ហ្មឹង​…” ។​
​ជាមួយនឹង​ការ Post បែ​នេះ ដែរ ក៏​មាន​អ្នកគាំទ្រ​លោក យឹម តា​ស្រង់ ដែល​ត្រូវជា Friend នៅក្នុង​ហ្វេ​សប៊ុក បានធ្វើការ Comments បែប​កំប្លែង​ថា “​បទ​អី​ដែរ​បង​ដែល​គេ លួច​ចំលង​បង ចាំ​ខ្ញុំ​ជួល​ឲ្យ​ខ្ទើយ ទៅ​រំលោភ គ្រាន់​ជា​ការ​សងសឹក​”​។​

​សម្រាប់ មួយ​រយៈ​ចុង​ក្រោយ​មួយ​នេះ គេ​ឃើញ​ស្នាដៃ យឹម តា​ស្រង់ ឡើង​កូដ យក​តែ​មែនទែន ក្នុងចំណោម​បទ​ចម្រៀង នានា របស់​ផលិតកម្ម សឹង តែ ១ វ៉ុល​ស្នាដៃ​របស់​លោក ទាំងអស់​ទៅ​ហើយ ។​ក្រៅពីនេះ លោក​នៅ​ឆ្លៀត​ឱកាស​បម្រើ​ដល់​អារម្មណ៍​ប្រិយមិត្ត​ជិត​ឆ្ងាយ តាមរយៈ​ការសរសេរ​កំប្លែង នានា ស្តាប់​ទៅ​សើច​ឡើង​ចុកពោះ​ទៅហើយ​៕
2013-08-30_122831

មតិយោបល់