ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង Robin Thicke ថតរូប ឬ​ក៏​ចាប់​គូថ​អ្នកគាំទ្រ​

​តារាចម្រៀង​សញ្ជាតិ​កាណាដា ម្ចាស់​បទ Blurred Lines ជានិច្ច​ជា​កាល​តែងតែ​បង្ហាញ​ភាពសប្បាយ​រីករាយ ជាមួយនឹង​គ្រួសារ​ដ៏​តូច​ដែល​មាន​ប្រពន្ធ Paula Patton និង​កូនប្រុស​អាយុ ៣ ឆ្នាំ​ម្នាក់​។ តែ​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​នៅពេល​នេះ​ដែរ រូបភាព​ទាក់ទិន​នឹង​តារាចម្រៀង​រូប​នេះ​កំពុង​ធ្វើឲ្យ​មហាជន និង​ក្នុង​ចង្កោម​សិល្បៈ​កំពុង​ភ្ញាក់ផ្អើល​ជាមួយនឹង​រូបភាព ដែល​ធ្វើឡើង​កាលពី​ថ្ងៃ ព្រហស្បតិ៍ ខណៈ​ដែល​គាត់​បាន​ថត ជាមួយនឹង​អ្នកគាំទ្រ​។​

​បន្ទាប់​ពី កម្មវិធី Awards MTV VMA ចប់ តារាចម្រៀង Robin Thicke បាន​បង្ហោះ​រូបភាព​ថត​សប្បាយរីករាយ​ជា​មួយ​នឹង​អ្នកគាំទ្រ ស្រីៗ​ជាច្រើន ក្នុងនោះ​ក៏​មាន​អ្នកគាំទ្រ​ម្នាក់​ឈ្មោះថា Lana Scolaro ដែល​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ ញ៉ូវ​យ៉​ក ដែល​ថត​នៅ​ពីមុខ​កញ្ចក់​ជាមួយនឹង​តារា​ចម្រៀង​រូប​នេះ គេ​ក៏​ប្រទះឃើញ Robin Thiks ចាប់​គូថ​អ្នកគាំទ្រ​ស្រី​រូបនោះ ពេល​កំពុង​ថត ដោយ​រូបភាព​នេះ​ជះ​ចេញពី​កញ្ចក់​មកវិញ​។​
​ទាក់ទិន​នឹង​រឿង​នេះ​ដែរ ប្រពន្ធ​របស់​លោក Robin Thicke នាង Paula Patton អាច​នឹង​ភ័យ​ខ្លួន​ព្រោះ​ថា ប្តី​ខ្លួន​ឯង​កំពុង​ប្រព្រឹត្តិ​អំពើ មិនល្អ និង​ឈាន​ដល់​ដំណាក់កាល ក្បត់ចិត្ត​ក៏​ថា​បាន​ដែរ ៕​
https://i1272.photobucket.com/albums/y389/domneng/RobinThick2_zps75e9416f.jpg
https://i1272.photobucket.com/albums/y389/domneng/RobinThick4_zps410e4a52.jpg
https://i1272.photobucket.com/albums/y389/domneng/RobinThick1_zpsb6c74312.jpg
https://i1272.photobucket.com/albums/y389/domneng/RobinThick5_zps45f957b7.jpg
https://i1272.photobucket.com/albums/y389/domneng/RobinThick3_zpsbca2c7bb.jpg
ទស្សនាបទចម្រៀង Blurred Lines ៖

មតិយោបល់