អ្នកចម្រៀងរ៉េបស្បែកខ្មៅ Kanye West បានធ្វើការវាយទៅលើអ្នកថតរូប ឈ្មោះ Danny Ramos កាលពីថ្ងៃទី ១៩ ខែ កក្កដា កន្លងទៅ បន្ទាប់ពីមិត្តស្រីរបស់គាត់ បានផ្តល់កំណើត ឲ្យកូនរបស់ខ្លួនឈ្មោះ North West ត្រូវបានកាត់ក្តីរួចរាល់ហើយ។
វីដេអូដែលបានបង្ហាញកាលពីអំឡុងពេលមានបញ្ហានោះ ដែរ តារាចម្រៀង Kanye West បាននិយាយទៅកាន់អ្នករូបថត និងអ្នកកាសែតនោះ “អ្វីដែលអ្នកព្យាយាមធ្វើ គឺធ្វើឲ្យខ្ញុំមានបញ្ហា ដូច្នេះខ្ញុំនឹងចំណាយ 250,000 ដុល្លារទៅតាមអ្វីដែលអ្នកចូលចិត្ត” ។
ដូច្នេះខាង តុលាការនៅ ទីក្រុងឡូអេនជើឡេស បានកាត់ក្តី ឲ្យ Kanye West បង់កញ្ចប់ថវិការសងជំងឺចិត្ត លើជនរងគ្រោះដែលជាអ្នកថតរូប នូវចំនួនទឹកប្រាក់ 250,000 ដុល្លារ ដូចអ្វីដែល តារាចម្រៀងនេះនិយាយនៅក្នុងវីដេអូឃ្លិបកន្លងមក៕
មតិយោបល់