ព័ត៌មានសិល្បៈ និងកម្សាន្ត

Mark Wahlberg ចង់​ក្លាយជា Iron Man (វីដេអូ)

2 Guns ជា​ខ្សែភាពយន្ត​ចុងក្រោយ​ដែល​ទទួលបាន​ការគាំទ្រ និង​ប្រាក់​ចំណូល​ខ្ពស់​របស់ Mark Wahlberg បន្ទាប់ពី​គាត់​បាត់​មុខ​អស់​មួយរយៈ​។ នៅពេលនេះ តារា​សម្ដែង Mark Wahlberg បាន​សារភាព​ថា ចង់​ដើរតួ​ជា Iron Man​។​

​តារា​សម្ដែង​រូបនេះ បាន​និយយ​ថា ខ្ញុំ​ចង់​ដើរតួ​ជា Iron Man 4 ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ការគិត​របស់​ខ្ញុំ​មួយ​ប៉ុណ្ណោះ ធាតុ​ពិត​យ៉ាងណា​នៅ​មិនទាន់​ប្រាកដ​ទេ​។​
​លោក Robert Downey Jr. បាន​ដើរតួ​ជា Iron Man អស់​ចំនួន ៣​វគ្គ​មកហើយ ហើយ​កាលពី​ថ្មីៗ​នេះ គាត់​បាន​ប្រកាសថា នឹង​ចូល​និវត្តន៍ ដូច្នេះ មានន័យ​ថា គាត់​បាន​បោះបង់​ការសម្ដែង Iron Man វគ្គ​ក្រោយៗ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅពេលនេះ Wahberg កំពុងតែ​រក​ប្រាក់ចំណូល​បន្ថែម​ពី​ការ​ថត​ភាពយន្ត​រឿង Transformers 4 ដែល​វា​កំពុងតែ​ថត ហើយ​នឹង​ត្រូវ​ដាក់បញ្ចាំ​ង​នៅ​ឆ្នាំ ២០១៤៕

ay_115359594

មតិយោបល់