ជាមួយនឹងសមត្ថភាពលេងហ្គិតា ដ៏ប៉ិនប្រសប់ ក្នុងដៃ ដោយបញ្ចេញសំលេងដ៏ពីរោះជាមួយនឹងបទ “ពុកអើយ ម៉ែអើយ” របស់ក្មេងប្រុសម្នាក់នេះ បានទទួលការសរសើរមិនដាច់ពីមាត់របស់ អ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក និងត្រូវបានគេចែកចាយតៗគ្នាលើបណ្តាញសង្គមយក្សមួយនេះ ។
សំលេងដ៏ល្អឯក ដ៏ក្រអួនក្រអៅ បើសិនជា តារាចម្រៀង សាពួន មីដាដា បានឃើញ ជាក់ណាស់ មិនសរសើរមិនបាន ឡើយ ខណៈដែល អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនធ្វើការសរសើរថា “ពិរោះខ្លាំងណាស់ មិនសរសើរមិនបាន” ។ ទន្ទឹមជាមួយនឹងគ្នានេះដែរ ម្ចាស់គណនី Chhayleang Lay បាន Comments ថា “ស្តាប់ហើយស្រក់ទឹកភ្នែក ស្រនោះម៉ែពុក ខំបីបាច់ចែរក្សា” ។ ខណៈជាមួយនឹងគ្នា នេះដែរ នៅមានអ្នក Like និង Share រាប់រយនាក់ ជាមួយនឹងវិដេអូឃ្លិប សមត្ថភាពពិសេសរបស់ក្មេងម្នាក់នោះ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់