ព័ត៌មានជាតិ

ក្រុមហ៊ុន LG បានប្រកាស Tablet ទំហំ 8.3 អ៊ី​ញ​នៅ​រដូវរងារ​

​ការ​ត្រលបមកវិញ​នៃ Tablet ដែល​មាន​ទំហំ 8.3 អ៊ី​ញ​មក​កាន់​ទីផ្សារ ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ 2011 ។ ក្រុមហ៊ុន​កូរ៉េខាងត្បូង​បាន​អះអាង​ថា វា​ជា​លើក​ដំបូង​បន្ទាប់​ពី​ការ​បង្តើត Tablet 8 អ៊ី​ញ​ជាមួយនឹង​អេក្រង់ 1920×1200 ជា​ប្រភេទ HD ធំ​ទូលាយ​។​
lg-g-pad-8-30220130830202037747-620x460
​វា​បាន​បញ្ចូល​ខួរក្បាល 1.7 GHz Quad-core ប្រើ​ប្រព័ន្ធ​ដំណើរការ Android Jelly Baean 4.2.2 ក៏ដូចជា​ការផ្ទុក​ទិន្នន័យ​រហូតដល់ 16 ជី​ហ្គា​បៃ អង់​ចង់ចាំ 2 ជី​ហ្គា​បៃ និង​ថ្ម 4600 mAh ។ រីឯ​ម៉ាស៊ីន​ថត​ពីរ​ត្រូវបាន​រួម​បញ្ចូល​គ្នា​ផងដែរ 5 មេហ្គា​ភិ​ច​ស៊ែល​នៅ​លើ​ផ្នែក​ខាងក្រោយ និង 1,3 មេហ្គា​ភិ​ច​ស៊ែល​នៅ​ផ្នែក​ខាង​មុខ​។​

​ការមកដល់​នៃ Table មាន​ពីរ​ពណ៌ គឺ​ពណ៌​ខ្មៅ និង​ពណ៌​ស នៅក្នុង​ត្រីមាស​ទី​បួន​នេះ ប៉ុន្តែ​តម្លៃនឹង​បង្ហាញ​ឲ្យដឹង​នៅពេល​ដែល​ចាប់ផ្តើម​។ ក្រុមហ៊ុន​នេះ​បាន​បន្ថែមទៀតថា នៅ​អាមេរិក​ខាងជើង អឺរ៉ុប អាស៊ី និង​តំបន់​ផ្សេងទៀត នឹង​បង្ហាញ​គោលដៅ​លក់ ដូចគ្នា ៕

មតិយោបល់