ព័ត៌មានសិល្បៈ និងកម្សាន្ត

Justin Bieber វៃ​បុរស​ម្នាក់​នៅក្នុង​ក្លឹប​រាត្រី​

​កាលពី​ពេល​ថ្មីៗ​នេះ​តារា​ចម្រៀង Justin Bieber ដែល​ជា​តារា​កំពុង​ទទួល​ការរិះគន់​យ៉ាង​ខ្លាំង​ពី​មហាជន​ដោយសារ​តែ​ទង្វើ​អសីលធម៌​និង​រឿងអាស្រូវ​របស់​គេ ហើយ​ឥឡូវនេះ​គេ​បាន​បង្កើត​រឿងអាស្រូវ​មួយទៀត​ហើយ​ដោយ​គេ​បាន​វៃ​គា្ន​ជាមួយ​បុរស​ម្នាក់​នៅ​ក្លឹប​រាត្រី​មួយ​ក្នុង​ប្រទេស​កាណាដា​។​

​យោង​តាម​សារព័ត៌មាន TMZ បាន​ប្រាប់ឲ្យដឹង​ថា នៅ​យប់​វេលា​ម៉ោង ៣ ទៀប​ភ្លឺ​ក្នុង​ក្លឹប​រាត្រី Toronto, Justin Bieber បាន​បង្ក​រការ​ចម្រូងចម្រាស់​មួយ​ដោយ​គេ​បាន​វៃ​ទៅលើ​បុរស​ម្នាក់​ក្នុង​ក្លឹប​នោះ​។ ហេតុការណ៍​នោះ​កើតឡើង​ដោយសារតែ​អ្នកធ្វើការ​ក្នុង​ក្លឹប​បាន​ប្រាប់​ឲ្យ Justin Bieber ក្រោក​ចេញ​ពី​កន្លែង VIP របស់​គេ​ឲ្យទៅ​កាន់​កន្លែង​ធម្មតា​វិញ​។ ប៉ុន្តែ Justin Bieber មិន​ព្រម​ចេញ ហើយ​បាន​ចោទប្រកាន់​បុរស​នោះ​ថា​បាន​ទាញ​អាវ​របស់​គាត់​ដែល​កំពុង​ពាក់​និង​បាន​ព្យាយាម​អូស​យក​គាត់​ចេញមកក្រៅ ប៉ុន្តែ​មិន​បាន​សម្រេច​បន្ទាប់មក​ក៏​កើត​មាន​ជម្លោះ​តែម្តង​។​

​ចំណែកឯ​នៅក្នុង​រូបភាព​វិញ​យើង​បានឃើញ​ថា Justin Bieber កំពុង​វៃ​និង​ទាត់​ទៅលើ​បុរស​មា្ន​ក់​ដែល​ដួល​នៅលើ​ដី ខណៈពេល​សន្តិសុខ​ព្យាយាម​ឃាត់​និង​ទាញ Justin Bieber កុំឲ្យ​វៃបុរស​នោះ​ទៀត​។ នៅក្នុង​ភាពវឹកវរ​នោះ Justin Bieber បាន​ប្រាប់ថា​គេ​កំពុង​ព្យាយាម​ការពារ​ខ្លួន​របស់​គេ​ពីលើ​បុរស​នោះ​។ បន្ទាប់​ពី​ការ​វៃ​ទៅលើ​បុរស​នោះ​រួចមក Justin Bieber ក៏​បាន​ចាកចេញ​ពី​ក្លឹប​រាត្រី​បាត់ទៅ ចំណែកឯ​ប៉ូលិស​ក៏​មិន​បាន​ហៅ​គេ​មក​សាកសួរ​នោះដែរ ៕​
Justin Bieber (2)

Justin Bieber (1)

មតិយោបល់