ព័ត៌មានជាតិ

ក្ងាន​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​ត្រូវបាន​គេ​ឃុំ​ខ្លួន​លើ​ករណី​សង្ស័យ​នៃ​អំពើ​ចារកម្ម​

​ក្ងាន​នៅក្នុង​ប្រទេអស​ហ្ស៊ី​ប​ត្រូវបាន​គេ​ឃុំខ្លួន​លើ​ករណី​សង្ស័យ​មាន​អំពើ​ចារ​កម្ម​។ បុរស់​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ឲ្យដឹង​ថា សត្វ​បក្សី​បានក្លាយ​ទៅ​សញ្ញា​មួយ​គួរឲ្យ​សង្ស័យ នៅពេលដែល​គាត់​កត់សម្គាល់ឃើញ​ថា ត្រូវបាន​គេ​បំពាក់​ឧបករណ៍​ពិសេស​សម្រាប់​យកការណ៍​។​
mute-swan-21051
​គាត់​បាន​យក​វា​ទៅកាន់​ស្ថានីយ៍​ប៉ូលិស​មួយ ដែល​មាន​ចម្ងាយ 280 ម៉ា​យល៍ ស្មើ ៤៥០ គីឡូម៉ែត្រ ភាគ​អាគ្នេយ៍​នៃ​រដ្ឋធានី Cairo នៃ​ប្រទេស​អេ​ហ្ស៊ី​ប​។​​លោក Mohammed Kamal ប្រធាន​ស្ថានីយ៍​ប៉ូលិស បានបញ្ជាក់​ថា​មន្ត្រី​សន្តិសុខ​បាន​កំពុង​ពិនិត្យ​ទៅលើ​បក្សី និង​ឧបករណ៍​ដែល​ត្រូវបាន​បំពាក់​លើ​វា​។​

​ពួកគេ​បាន​រកឃើញថា នេះ​គឺ​ជា​កម្មវិធី​តាមដាន​សត្វព្រៃ និង​ការពារ​មិនឲ្យ​មាន​ការគំរាម​កំ​ហែង​សន្តិសុខ​ដល់​ពួក​វា​តែប៉ុណ្ណោះ​។​ការសង្ស័យ​អ្វី​ទាំងអស់ ដែល​មិន​ភាពប្រក្រតី​នៅក្នុង​ប្រទេស​នេះ ធ្វើឲ្យ​ប្រជាជន​អេ​ហ្ស៊ី​បជា​ច្រើន មាន​ចលាចល​៕

មតិយោបល់