តារាម៉ូដែលអាក្រាតលំដាប់ពិភពលោកនាង Can Lo Lo បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនភ្ញាក់ផ្អើល ជាមួយនឹងភាពសិចស៊ីរបស់នាង ដោយបង្ហាញ ខ្លួនតាមរយៈទស្សនាវដ្តី បុរស FHM របស់សាំងហ្គាពួរ សម្រាប់ខែ កញ្ញា ឆ្នាំ ២០១៣ នេះ។
ស្រីស្រស់ Can Lo Lo តែងតែធ្វើឲ្យអ្នកលេងលើអនឡាញភ្ញាក់ផ្អើល ជាមួយនឹងរូបភាពអាក្រាតរបស់នាង និងដឹងពីរបៀបធ្វើយ៉ាងណា ដើម្បីឲ្យខ្លួនឯងល្បី ។ នេះ ជាលើកទី ១ ហើយដែលរូបភាពរបស់ Can Lo Lo មានលើទស្សនាវដ្តីដ៏ល្បី សម្រាប់បុរស ដែលជ្រោងកេរ្តិ៍ឈ្មោះរបស់នាងបន្ថែមទៀត។
ការបង្ហាញខ្លួនជាលើកដំបូងរបស់ Can Lo Lo លើគ្របទស្សនាវដ្តី FHM ដោយស្លៀកឈុតប៊ីគីនីពណ៌ខ្មៅ បញ្ចេញសាច់ស្បែកសរលោង និងរាងគួរប្រតិព័ទ្ធ ជាពិសេសនោះ ទឹកមុខរបស់នាងពិតជាផ្តោតលើការថតយ៉ាងយកចិត្តទុកដាក់ ជាមួយនឹង វត្តមានលើទស្សនាមួយនេះ។ ចំណែក ការលេងស្ទីលសក់វិញ គឺបែបទឹករលក កាន់តែធ្វើឲ្យនាងមានសម្រស់កើនមួយកម្រិតទៀត។
បញ្ជាក់ផងដែរថា មុននេះមានពាក្យចចាមអារាមថា សម្រាប់រូបភាពផ្សព្វផ្សាយផ្សេងៗដែលទាក់ទងនិង Can Lo Lo ដាក់បង្ហាញលើផ្លូវធំៗ នៅក្នុងប្រទេសចិន ត្រូវបានហាមឃាត់ ។ ដោយឡែកខាង Spiritual Civilization Capital នៅក្នុងប្រទេសចិន ក៏ត្រូវបានហាមឃាត់ មិនឲ្យផ្សព្វផ្សាយពាណិជ្ជកម្ម នៅក្នុងទីក្រុងប៉េកាំងផងដែរ។ ដូច្នេះវាជាមូលហេតុដែលធ្វើឲ្យ Can Lo Lo និងស្ថិតនៅក្រៅបញ្ជី ថតស្ពតផ្សេងៗ ជាពិសេសបាត់បង់ចំណូលពីការថតស្ពត ផ្សព្វផ្សាយ៕
មតិយោបល់