វៀតណាមៈ សួនល្ពៅមួយនៅទីក្រុង សៃហ្គន ប្រទេសវៀតណាម មានភាពទាក់ទាញយុវវ័យ ប្រុសស្រី ក្មេងៗ នៅរដូវកាល បុណ្យ Halloween ឆ្នាំនេះ ។ នេះដោយយោងតាមគេហទំព័រ Kenh 14 នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ។
យ៉ាងណាមិញ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពិធីបុណ្យ Halloween បានក្លាយជាថ្ងៃឈប់សម្រាក សម្រាប់យុវវ័យជាច្រើន នឹងមានការចាប់អារម្មណ៍ យ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម ។
ទោះជាយ៉ាងណាដោយសារតែមាន លំហូចូលវប្បធម៌បរទេសមួយចំនួន នៅក្នុងប្រទេសវៀតណាម ភាគច្រើន នៃយុវវ័យពេញនិយម នឹងជ្រួលជ្រើមតាមភាពសប្បាយស៊ីវិល័យ រៀបចំតែងខ្លួនជាបិសាច ខ្លះជាគ្រូធ្មប់ ពិសេសទៀតនេះគឺមើលទៅបែបឃ្យូតៗ តាមស្ទាយយុវវ័យសម័យថ្មីតែម្ដង នៅថ្ងៃបុណ្យ Halloween ។
គួរបញ្ជាក់ដែរថា នៅឆ្នាំនេះកន្លែងបុណ្យ Halloween ដ៏ធំនឹងមានមនុស្សចូលរួមច្រើន គឺនៅក្នុងសួនល្ពៅមួយ នៅទីក្រុង សៃហ្គន ៕
















មតិយោបល់