វាបានក្លាយទៅជារឿងកំប្លែង របស់មហាជនក្រោយបងបងប្អូនសិល្បៈកររបស់យើងចេះលេងសើចនឹងគ្នា ខណៈដែលអ្នកគាំទ្រអន្ទះអន្ទែងចង់ដឹងថា នារីនៅក្នុងរូបត្រូវជាអ្វីនឹងលោក វណ្ណដា ។
យ៉ាងណា លោកវណ្ណដា ក៏បានទម្លាយរួចហើយដែរ នារីអាថ៌កំបាំងឈរកៀកដៃជិត វណ្ណដា នោះ ត្រូវបានគេស្គាល់ថាឈ្មោះ ភួង សុភ័ក្ត្រា ដែលជាអ្នកមានអាជីពលើវិថីសិល្បៈដូចគ្នាដែរ គឺកញ្ញាជាជំនួយការអ្នកដឹកនាំក្នុង MV ថ្មីរបស់ វណ្ណដា មានចំណងជើងថា «ឈាមខ្មែរ – KHMER BLOOD» ។
រឿងនេះបានចប់ហើយប៉ុន្តែដោយឡែក កញ្ញា ដួង ម៉ានិច្ច ចាប់ផ្ដើមចង់ Prank មហាជនម្ដង ដោយនាងបានយករូបរបស់ខ្លួនកាត់ត លើរូបនារីអាថ៌កំបាំងព្រមទាំងអមសារថា៖ «អ្វីគ្រប់យ៉ាងត្រូវបានបកស្រាយ MV ថ្មីចេញឆាប់ៗនេះ ហាហា Vann Da – វណ្ណដា»។
ក្រោយពីបង្ហោះមិនបានប៉ុន្មាន លោក វណ្ណដា ឆ្លើយតបទៅកាន់ម៉ាក់ និច្ច នៅក្នុងខមិនថា «ម៉ាក់និច កាន់តែកាច… (មានវីដេអូ)» ហើយខមមិននោះ ក៏កាន់តែធ្វើឱ្យអ្នកគាំទ្រផ្ទុះសំណើចមិនតិចនោះដែរ៕






មតិយោបល់