លោក Justin Lee ត្រូវបានតុលាការសម្រេចកាត់ទោសឲ្យជាប់គុក ២២ឆ្នាំ ពីបទប្រើប្រាស់គ្រឿងញៀន និងរំលោភលើនារីជាច្រើនរូប ដែលនៅក្នុងនោះរួមមានទាំងតារាសម្ដែង និងបង្ហាញម៉ូដ។
យោងតាមសារព័ត៌មានតៃវ៉ាន់ បានឲ្យដឹងថា ប៉ូលិសបានរកឃើញនូវវីដេអូសិច និងរូបភាពអាសអាភាសដែលសរុបទាំងអស់មានទំហំ 27.5GB។ ប៉ូលិសបានបន្តទៀតថា នៅក្នុងនោះ មានវីដេអូចំនួន ៩៣ និងរូបភាពចំនួន ១៧៦ ដែលវីដេអូ និងរូបភាពអស់ទាំងនេះ ត្រូវបានរកឃើញនៅក្នុង Hard Drive កុំព្យូទ័ររបស់លោក Lee ទុកសម្រាប់បង្ហោះនៅលើអនឡាញ។
តុលាការបានបង្គាប់ឲ្យបុរសវ័យ ២៨ឆ្នាំ រូបនេះ សងជាទឹកប្រាក់ចំនួន ៦១០.២០០ដុល្លារអាមេរិកដល់ជនរង់គ្រោះចំនួន ១២នាក់។
គួរបញ្ជាក់ផងដែរថា កាលពីខែកក្កដា ឆ្នាំ ២០១១ មានបងប្អូនស្រីចំនួនពីរនាក់បានដាក់ពាក្យម្ដងលោក Lee ថាបានបង្ខំឲ្យប្រើប្រាស់គ្រឿងញៀន និងបានថតសកម្មភាពរួមភេទដោយមិនមានការអនុញ្ញាពីពួកនាង៕
https://i1272.photobucket.com/albums/y389/domneng/62_zps0f706d76.jpg
មតិយោបល់