ព័ត៌មានសិល្បៈ និងកម្សាន្ត

Justin Biebe ជ្រុះ​បាត់​ខ្សែក​តម្លៃ ៤​ម៉ឺន ដុល្លារ​នៅ​ពេល​មាន​ជំលោះ​ក្នុង​ក្លឹប​រាត្រី​

​បន្ទាប់ពី​បាន​វៃ​បុរស​ម្នាក់​នៅក្នុង​ក្លឹប​រាត្រី​មួយ​នៅក្នុង​ប្រទេស កាណាដា រួច​មក​ឥឡូវ Justin Biebe បាន​ជិះ​យន្តហោះ​ពី​ទីនោះ​មក អា​មេ​រិច វិញ​។​
​យោងតាម​ប្រភព​ពី​អ្នកយក​ព័ត៌មាន​បាន​ប្រាប់ឲ្យដឹង​ថា គេ​ឃើញ Justin Bieber ចុះ​ពី​យន្តហោះ​ផ្ទាល់ខ្លួន​របស់​គេ​នៅ​ឯ សហរដ្ឋ​អា​មេ​រិច នៅពេលដែល​គេ​ត្រលប់​មក​ពី​ដើរលេង​ចុង​សប្តាហ៍​នៅផ្ទះ​របស់​គេ​ក្នុង​ប្រទេស កាណាដា​ បន្ទាប់ពី​គេ​បាន​បង្ករ​ជំលោះ​និង​វៃ​បុរស​ម្នាក់​នៅក្នុង​ក្លឹប​រាត្រី​មួយ​កាលពី​ម៉ោង ៣ យប់​ក្នុង​ប្រទេស កាណាដា​។ ​ប្រភព​ព័ត៌មាន​មួយ​បាន​ប្រាប់ថា Justin Bieber បាន​ជ្រុះ​បាត់​ខ្សែក មាស​មួយ​មានតម្លៃ ៤​ម៉ឺន ដុល្លារ ក្នុង​ក្លឹប​រាត្រី​នោះ​នៅ​ពេល​ដែល​គេ​កំពុង​មាន​ជំលោះ ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore190/JB6_zpscc9d377b.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore190/JB1_zps7d003e97.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore190/JB4_zps9f6c1890.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore190/JB2_zps027c50c2.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore190/JB3_zpsd3dafbbe.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore190/JB5_zps1cfa12c9.jpg

មតិយោបល់