ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាល្បីៗ លេចមុខថ្ងៃសម្ពោធសណ្ឋាគារ«តារា»

ភ្នំពេញៈ កាលពីយប់ថ្ងៃទី១៧ មិថុនា លោកប៉ាន់ តារាដែលត្រូវគេដឹងថាជាពាណិជ្ជករមានទំនាក់ទំនងស្អិតល្មួតជាមួយតារាសិល្បៈនៅក្នុងប្រទេសកម្ពុជា បានប្រារព្ធពិធីបើកសម្ពោធភោជនីយដ្ឋាន និងសណ្ឋាគារយីហោ«តារា» យ៉ាងអធឹកអធម។ នៅក្នុងពិធីនោះគេឃើញវត្តមានតារាល្បីៗយ៉ាងច្រើនកុះករដែលសុទ្ធសឹងតែជាតារាល្បីៗមកពីបណ្ដាផលិតកម្មផ្សេងៗ និងតារាសម្ដែងផងចូលរួម។

ហាងដែលបើកដំណើរការនេះ គឺជាប្រភេទសណ្ឋាគារ និងភោជនីយដ្ឋានក្នុងទ្រង់ទ្រាយធំមួយនៅលើទីតាំងផ្ទះលេខ១០៦AB សង្កាត់ផ្សារដើមគរ តាមបណ្ដោយផ្លូវធំ ត្រង់ខាងកើតស្ដុបម៉ុងឌីយ៉ាល់នៅផ្សារដើមគរ។ តារាសិល្បៈដែលបានបង្ហាញមុខនៅក្នុងយប់នោះរួមមាន លោកហ្សូណូ, លោកនៅ ស៊ីនឿន តារាចម្រៀងផលិតកម្មហង្សមាស, តារាសម្ដែងប្រចាំផលិតកម្មថោនលោកលី ណូរ៉ា, លោកជុំ លីណូ, កញ្ញាទឹម រដ្ឋា, កញ្ញាទឹម វត្តី, លោកវង្ស តារារតនា, លោកសុគន្ធ ថេរ៉ាយុ, លោកករុណា ពេជ្រ, កញ្ញា សុផា លីនដា, កញ្ញា រ៉ូលីន, លោកអឿ នរៈវិជ្ជា, លោកអាឡិចចន្ត្រា និងតារាសិល្បៈយ៉ាងច្រើនកុះករផ្សេងទៀត សុទ្ធតែបានបង្ហាញវត្តមាននៅក្នុងពិធីនោះ។

តារាភាគច្រើនក៏ត្រូវបានអញ្ជើញតាមរយៈលោកវណ្ណធូ ម្ចាស់ហាងលក់សំលៀកបំពាក់ធំមួយនៅម្ដុំផ្ការាំទឹករាំ ដែលត្រូវគេដឹងថាជាអ្នកឧបត្ថម្ភសំលៀកបំពាក់តារាភាគច្រើនផងដែរ ទើបញាំងឲ្យពិធីទាំងមូលមានវត្តមានសុទ្ធតែល្បីៗ។

មតិយោបល់