ព័ត៌មានជាតិ

Google៖ Android ជំនាន់​ថ្មី​ឈ្មោះ “KitKat”

ខណៈពេល​ដែល​មនុស្ស​គ្រប់គ្នា​កំពុងតែ​តាមដាន​នូវ​ព័ត៌មាន iPhone ជំនាន់​ថ្មី នៅពេលនេះ ដំណឹង សូម​បង្វែ​អារម្មណ៍​ប្រិយមិត្ត​មក​តាមដាន​ព័ត៌មាន Android វិញ​ម្ដង​។​

​អនុប្រធាន​ជាន់ខ្ពស់​ទទួលបន្ទុក​ផ្នែក Android, Chrome និង Google App លោក Sundar Pichai បាន​បង្ហើប​ឲ្យដឹង​នៅលើ​បណ្ដាញ​សង្គម Twitter ថា នៅពេលនេះ ស្មា​ត​ហ្វូន និង Tablet ដែល​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ដំណើរ​ការ Android មាន​ចំនួន ១​ពាន់​លាន​គ្រឿង ហើយ​ក៏​ប្រាប់​ផងដែរ​ថា Android ជំនាន់​ថ្មី​ឈ្មោះ “KitKat”​។​

​ព័ត៌មាន​នេះ​ផងដែរ នៅលើ​គេហទំព័រ Android ផ្ទាល់​ក៏​បាន​ប្រកាស​ឲ្យដឹង​ផងដែរ​ថា Android ជំនាន់​ថ្មី​នឹង​មាន​ឈ្មោះ​ថា “KitKat” បន្ទាប់​ពី Jelly Bean​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា Android បាន​ប្រើប្រាស់​ឈ្មោះ​របស់​នំ​សូកូឡា មក​ធ្វើជា​ឈ្មោះ​សម្រាប់​សម្គាល់​ខ្លួន​ដែល​មាន​តាំងពី Cupcake, Donut, Eclair, Froyo, Gingerbread, Honeycomb, Ice Cream Sandwich, Jelly Bean និង​ជា​ចុងក្រោយ​នេះ​គឺ KitKat៕

AndroidKitKat

ប្រភព៖ Twitter, Android

មតិយោបល់