កាលពីពេលថ្មីៗនេះមានបទសម្ភាសមួយរវាង VMA ជាមួយនឹង Miley Cyrus ក្នុងបទសម្ភាសនោះ Miley Cyrus បានពន្យល់ថាការសម្តែងរបស់នាងត្រូវបានត្រៀមទុកដើម្បីធ្វើមានភាពរំភើបនិងភ្ញាក់ផ្អើល។
ខណៈពេលនោះ Miley Cyrus និង Robin បាននិយាយក្នុងពេលតែមួយថា “អ្នកដឹងទេថាយើងកំពុងនិយាយអំពីការសម្តែងដើម្បីបង្កើតប្រវត្តិសាស្ត្រថ្មីមួយ។
Miley Cyrus ក៏បានអះអាងទៀតថានេះមិនមែនជាលើកដំបូងទេនាងបានបង្ហាញការលានអណ្តែតជាច្រើនសារមកហើយដែលខ្ញុំបានបង្ហាញនិងការបង្ហាញចុងក្រោយរបស់ខ្ញុំគឺដាក់បង្ហាញនៅលើ VMA ។
នាងបានសារភាពបន្ថែមទៀតថានាងមិនដែរគិតខ្វាយខ្វល់អំពីការរិះគន់នោះទេគឺនាងយកចិត្តទុកដាក់លើតែការសម្តែងរបស់នាងប៉ុណ្ណោះ។
ដូចដែលនាងបាននិយាយថា “ខ្ញុំមិនយកចិត្តទុកដាក់ចំពោះការមិនពេញចិត្តនោះទេព្រោះខ្ញុំបានធ្វើបែបនេះជាច្រើនដងមកហើយ។ នាងបានសួរទៀតថា តើអ្នកទាំងអស់គ្នាបានឃើញទេខ្ញុំបានធ្វើបែបនេះជាច្រើនដងក្នុងការប្រគុំតន្ត្រីប៉ុប?” ៕
ទស្សនាវីដេអូឃ្លិប MTV Video Music Awards 2013 ៖
មតិយោបល់