ព័ត៌មានជាតិ

វត្ថុតាង​ជាច្រើន​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​អាវុធ​គិមី នៅ​ស៊ី​រី​នឹង​យក​មក​ដល់​មន្ទីរ​ពិសោធ​នៅ​ថ្ងៃ​ពុធ​នេះ​

​យូ​អិន ( 03/09/13 ) : លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Ban Ki-moon បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​វត្ថុតាង​ជាច្រើន​ទៀត​ដែល​នឹង​ត្រូវ​បញ្ជូន​ពី​តំបន់​ដែល​ត្រូវបាន​គេ​ជឿជាក់ថា​បាន​ប្រើប្រាស់​អាវុធ​គីមី​ដែល​បានសម្លាប់​ប្រជាពលរដ្ឋ​ស៊ី​រី​រាប់រយ​នាក់​កាលពី​ថ្ងៃ 21 សីហា​។​
ban-ki-moon-2011-2-4-7-10-11
​លោក​បាន​និយាយ​ថា​របស់របរ​ទាំងនោះ​នឹង​មក​ដល់​មន្ទីរ​ពិសោធ​នៅ​ថ្ងៃ​ពុធ​នេះ​ហើយ​ហើយ​អ្នក​ស៊ើបការណ៍​តំណាង​ឲ្យ​អង្គការ​សហប្រជាជាតិ​នឹង​ធ្វើការ​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត​ក្នុង​ការវិភាគ​ដំណើរការ​ស្វែងរក​ឲ្យឃើញ​ការពិ​ត​ពី​វត្តមាន​នៃ​សារធាតុ​គីមី​ដែល​ដូចនឹង​ការចោទប្រកាន់​នោះ​។​លោក Ban ក៏​បា​និយាយ​ផងដែរ​ថា​ការ​ធ្វើ​ការវិភាគ​យ៉ាង​ហ្មត់ចត់​បំផុត​និង​មិន​អាច​មាន​កំហុស​ណាមួយ​ដែល​នឹង​ធ្វើឲ្យ​ខាត​ពេលវេលា​នោះ​ទេ ហើយ​កម្រិត​នៃ​ការ​ធ្វើ​តេស្ត​គឺ​នឹង​ប្រព្រឹត្តទៅ​តាម​លក្ខណ្ឌ​ស្តង់ដា​អន្តរជាតិដ៏​ខ្ពស់​មួយ​៕​

មតិយោបល់