Rain បានទៅកាន់ទីក្រុង សៀងហៃ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រនៅទីនោះ។
កូរ៉េ ៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី ៣ ខែ កញ្ញា នេះ Rain បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយមួយនៅទីក្រុង សៀងហៃ។ នៅក្នុងព្រឹត្តិការណ៍នោះ Rain ទទួលបានការសរសើរជាច្រើនជាមួយនឹយសម្លៀកបំពាក់ដ៏ឆើតឆាយសាកសមជាមួយនឹងរូបរាងសង្ហារបស់គេ។ នៅក្នុងកម្មវិធីនោះ Rain បានបង្ហាញខ្លួនដោយនិយាយជាភាសារចិនថា “ជំរាបសួរគ្រប់គ្នាអស់រយៈពេលយូរមកហើយដែលមិនដែលបានឃើញខ្ញុំ ខ្ញុំនឹកអ្នកទាំងអស់គ្នាខ្លាំងណាស់”។
គេបានដឹងថានៅក្នុងវត្តមានរបស់ Rain បានទាក់ទាញមនុស្សជាង ២ ពាន់នាក់មកចូលរួមក្នុងពិធីនោះ។ ក្នុងនោះមានអ្នកផលិតខ្សែភាពមួយចំនួនចង់ឲ្យ Rain ចូលរួមសម្តែងជាច្រើនរឿងក្នុងប្រទេសចិន។ ចំណែកឯ Rain បានប្រាប់ថាគាត់កំពុងពិចារណាទៅលើរឿងមួយចំនួនហើយក៏សង្ឃឹមថាទទួលបានជោគជ័យនៅក្នុងខ្សែភាពយន្តចិន។
នៅថ្ងៃនោះដែរ Rain ក៏បានចាកចេញពីទីក្រុង សៀងហៃ ត្រលប់ទៅប្រទេសកូរ៉េវិញ។ ខណៈពេលដែលទៅដល់អាកាសយានដ្ឋាន Gimpo ប្រទេសកូរ៉េ Rain បានពាក់អារយឺតធម្មតាមើលទៅខុសឆ្ងាយកាលពីនៅក្នុងប្រទេសចិន។ ចំណែកឯអ្នកគាំទ្រជាច្រើននាក់ក៏បានមកឈររង់ចាំតារាល្បីរបស់ពួកគេផងដែរ។ ដូចដែលយើងមើលឃើញថាការគាំទ្ររបស់ Rain មិនមានការថយចុះនោះទេ ៕
មតិយោបល់