ព័ត៌មានសិល្បៈ និងកម្សាន្ត

MV សាច់រឿង​បន្តគ្នាពីរបទ ផលិតកម្ម BKS កំពុងអន្ទងចិត្ត​​ទស្សនិកជន​

បទចម្រៀងពីរបទ «អាចទេ​បែកពីគេមកស្រឡាញ់បង» និង បទ «មិនអាចទេ​បែកពីគេមស្រឡាញ់បង» គឺជា​បទ ចម្រៀង​ស្នាដៃនិពន្ធថ្មីរបស់ផលិតកម្ម BkS ដែលទើបតែចេញ MV ជាសាច់រឿង​ឆ្លងឆ្លើយគ្នា ក្នុងពេល​ថ្មីៗ កំពុង​អន្ទងចិត្តទស្សនិកជន ។

បទ «អាចទេ​បែកពីគេមកស្រឡាញ់បង» គឺច្រៀង​ដោយតារាចម្រៀងវ័យក្មេង ឈុន សុវណ្ណភក្តី ហើយបទ «មិនអាចទេ​បែកពីគេមកស្រឡាញ់បង» គឺច្រៀងដោយ​ កញ្ញា ឈុន សុវណ្ណស្រីមុំ ត្រូវ​ជាបងស្រី តារាចម្រៀង​វ័យក្មេងខាងលើ​។​

តាមរយ:បទចម្រៀងពីរបទនេះដែរ គេសង្កេត​ឃើញថា មានភាពកម្សត់សម្រាប់តួប្រុស លោក ញ៉ែម សុគន្ធ ដោយ​ត្រូវ​អង្វរ​សូមស្នេហ៍ តួស្រី កញ្ញា ឈុន សុវណ្ណស្រីមុំ ខណ:ដែលនាង​មាន​អ្នកមើលថែ​បេះដូង​រួចរាល់ហើយនោះ ៕​
bks
ចង់ជ្រាបច្បាស់​សូមទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ​៖
https://www.youtube.com/watch?v=rk1PxSCc_q0
https://www.youtube.com/watch?v=6nLoigRNCd0&app=desktop

មតិយោបល់