ព័ត៌មានសិល្បៈ និងកម្សាន្ត

Nick Jonas ថ្ពក់​មាត់​ជាមួយនឹង​បវរកញ្ញា​ឆ្នាំ ២០១២ អាមេរិក​

​សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃ​ទី ៣ ខែ កញ្ញា ម្សិលមិញ ប្រភព​ព័ត៌មាន​បានឲ្យដឹងថា​តារាចម្រៀង Nick Jonas និង បវរកញ្ញា សហរដ្ឋអាមេរិក​ឆ្នាំ ២០១២ បាន​ទៅ​ចូលរួម​ទស្សនា​ការប្រកួត​វាយ​កូន​បាល់ នៅ​ទីក្រុង​ញ៉ូវ​យ៉​ក ជាមួយ​នឹង​បងប្អូន​ប្រុស Joe Jonas និង​មិត្តស្រី Joe – Blanda Eggenschwiler ។​

​តារាចម្រៀង វ័យ ២០ ឆ្នាំ​រូប​នេះ ក្នុង​វត្ត​មាន​ការប្រកួត​វាយ​កូន​បាល់​ក្នុង​ព្រឹត្តិការណ៍ The U.S. Open ដោយ​បើកចំហរ​ជាទីបំផុត មិន​ខា្ល​ចការ​មេ​រ៉ា​របស់​អ្នក​សារព័ត៌​ឡើយ ខណៈ​ដែល​ថើប​ជញ្ជក់មាត់​គ្នា នៅ​កន្លែង​អង្គុយ​មើល​ការប្រកួត​។​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ តារាចម្រៀង វ័យ ២០ ឆ្នាំ​រូប​នេះ​បាន​សរសេរ​នៅលើ Instagram ថា “The U.S. Open ពិត​ជា​ចាប់អារម្មណ៍​ណាស់ ជាមួយនឹង​កីឡា​វាយ​កូន​បាល់​” ។​

​អំឡុងពេល​នោះ​ដែរ អ្នកសារព័ត៌មាន​ជាច្រើន​ពិត​ជា​ចាប់អារម្មណ៍​លើ តារាចម្រៀង Nick Jonas និង Miss Universe 2012 នាង Olivia Culpo ខណៈ​ដែល​ពួកគេ​ឱប​ថើប​គ្នា​។
​បញ្ជាក់​ផង​ដែរ​ថា គូស្នេហ៍​នេះ​បាន​ជួបគ្នា កាលពី​ខែ មិថុនា ក្នុង​ព្រឹត្តិការណ៍ Miss America 2013 ក្រោយមក​ទៀត​គូស្នេហ៍​នេះ​តែងតែ​បណ្តើរគ្នា​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច និង​ចូលរួម​កម្ម​វ​ធី MTV Video Music Award ៕
Nick Jonas (2)
Nick Jonas (1)

មតិយោបល់