តារាសម្តែងដែលត្រូវបានគេស្គាល់នាង តាមរយៈភាះលេចធ្លោ ក្នុងសម្លៀកបំពាក់សិចស៊ី ដោយការបង្ហាញគល់ភ្លៅ នាង សុខា ឌីហ្សាណូ មួយរយៈមុននេះ បានលេចមុខ តែមួយរយៈក្រោយមកនេះបានច្បាមប្រជាប្រិយភាពគ្រាន់បើគួរសម ក្នុងពិភពសិល្បៈ។
ទោះបីជាការងារសិល្បៈកញ្ញា ឌីហ្សាណូ ពុំសូវជាលេចធ្លោ ដូចជាតារាសម្តែង មួយចំនួន ដែលគេខំប្រឹងប្រែងទាញយកប្រយោជន៍ ពីវិស័យសិល្បៈ ដើម្បីភាពល្បីល្បាញតាមរយៈកញ្ចក់ទូរស្សន៍នានា និងការប្រគុំតន្ត្រី ផ្សេងៗ តែសម្រាប់ សុខា ឌីហ្សាណូ បែរជាទាញប្រជាប្រិយភាព ដោយការច្រៀង និងសម្តែងនៅក្នុងរង្គសាល ទីក្រុងមាស ដោយប្រទាញ់អារម្មណ៍ភ្ញៀវដែលទៅកម្សាន្តនៅទីនោះ ទៅវិញ។ម្យ៉ាងវិញទៀតក្រៅពីទឹកដម និងការសម្តែង ដ៏រស់រវើករបស់នាង នៅរង្គសាលទីក្រុងមាស អ្វីដែលធ្វើឲ្យភ្ញៀវ ដែលទៅកម្សាន្តទីនោះ និងមហាជនចាប់រម្មណ៍លើនាង គឺ សម្រស់ស្រស់ផូរផង់ សាច់សរខ្ចី ដូចម៉ែសំឡី និងចង់ត្រកងប៉មបី ដោយនាងមិនដឹងខ្លួន។
រំឭកផងដែរថា កញ្ញា សុខា ឌីហ្សាណូ មុននេះដែរ ក៏ត្រូវបានផលិតកម្មរាជសីមាស ដែលមានទីតាំងនៅ ប្រទេសកាណាដា បានអញ្ជើញនាង ឲ្យចូលរួម ថតខ្សែភាពយន្ត បានចំនួន ២ រឿង ក្នុងនោះមានរឿង “ព្រលឹងខ្មោច នាងសុភី” និង រឿង “ប្រាំរយឆ្នាំចាំស្នេហ៍” ដោយធ្វើជាតួខ្មោច ជាមួយនឹង កញ្ញា សារាយ សក្កណា ។
ឌីហ្សាណូ បានប្រាប់ គេហទំព័រ ដំណឹងថា នេះជាលើកទី ១ ហើយដែលនាងបានកុន ដោយមានភាពលំបាកខ្លះដែរសម្រាប់នាង តែទោះបីជាលំបាក ដោយសារតែចំណងចំណូលចិត្តស្រលាញ់ សិល្បៈ នាងត្រូវតែខិតខំ ជម្នៈ និងរៀនសូត្រ ពីភាពលំបាកទាំងនោះ។
ក្រោយពីជោគជ័យលើសិល្បៈសន្សឹមៗ នោះ នាង ឌីហ្សាណូ កាន់តែបង្ហាញភាពសិចស៊ី យ៉ាងចាស់ដៃ បង្អួតដល់មហាជន តែក៏ទទួលព្យុះព័ត៌មានរិះគន់តបវិញផងដែរ ។ ទោះជាមានព្យុះព័ត៌មានរិះគន់តែ ឌីហ្សាណូ មិនបានបោះបង់ នោះទេគំនិតដែលខ្លួនចង់ល្បីតាមរយៈភាពសិចស៊ី ហើយក៏ជាកំលាំងចិត្តដែលធ្វើឲ្យនាង អាចឈានលើវិថីសិល្បៈនេះបាន។
បញ្ជាក់ផងដែរថា កញ្ញា សុខា ឌីហ្សាណូ បានប្រឡូកចូលសិល្បៈ កាលពីឆ្នាំ ២០១០ ដោយមានស្រុកកំណើតនៅ ខេត្ត បាត់ដំបង និងបច្ចុប្បន្នជាតារាចម្រៀងជួរមុខ នៅក្នុងរង្គសាល ទីក្រុងមាស៕
អត្ថបទដោយ៖ គង់វង្ស
មតិយោបល់