ព័ត៌មានជាតិ

Huawei៖ មិនចាំបាច់​ទិញ​ក្រុមហ៊ុន​ផ្សេង ក៏​ទីផ្សារ​ស្មា​ត​ហ្វូន​ខ្លួន​ដើរ​

​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូន​ធំ​លំដាប់​ទី​២​របស់​ចិន Huawei បាន​និយាយថា ខ្លួន​មិន​ចាំ​បាញ់​ទិញ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​ផ្សេង ក៏​ទីផ្សារ​ស្មា​ត​ហ្វូននៅ​តែ​កើនឡើង និង​អាច​វាយ​លុយ​ទីផ្សារ​បាន​ផងដែរ​។​

​កាលពី​ថ្ងៃ​ពុធ ម្សិលមិញ​នេះ អនុប្រធាន​ជាន់ខ្ពស់ និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​អ្នកស្រី Chen Lifang បាន​និយាយថា ក្រុមហ៊ុន Huawei មិន​ធ្លាប់​មាន​បំណង​ចង់​ទិញ​ក្រុមហ៊ុន​ណា​មួយ​ឡើយ ជាពិសេស​គឺ BlackBerry និង Nokia ហើយ​ក៏​ធ្លាប់បាន​ច្រានចោល​នូវ​ពាក្យ​ចចាមអារ៉ាម​ម្ដង​រួចទៅហើយ​ដែរ​។​

​អ្នកស្រី បាន​ប្រាប់​អ្នក​យក​សារព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ឡុង​ដ៍ កាលពី​ថ្ងៃ​ពុធ ម្សិលមិញ​នេះ​ថា “​យើង មិនបាន​សម្រេច​ចិត្ត​ទិញយក​ក្រុមហ៊ុន​ណា​មួយ​ឡើយ ព្រោះថា​បច្ចុប្បន្ន​ទីផ្សារ​ស្មា​ត​ហ្វូន​របស់​យើង ក៏​កំពុងតែ​ចាប់ផ្ដើម​ដើរ និង​វាយ​លុយ​ទីផ្សារ​ជាច្រើន​ក្រៅពី​ចិន​”​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Huawei បាន​ក្លាយ​ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ផលិត​ស្មា​ត​ហ្វូន​ស្ដើង​ជាង​គេ​បំផុត​ក្នុង​លោក ដោយ​មិន​ទាន់​មាន​ក្រុមហ៊ុន​ណា​ផលិត​បាន​ឡើង ហើយ​បច្ចុប្បន្ន​ស្មា​ត​ហ្វូន Huawei Ascend P6 ដែល​ស្ដើង​ជាង​គេ​នេះ​ក៏​មាន​លក់​នៅ​ស្រុក​ខែ្មរ​ផងដែរ​៕

មតិយោបល់