ថៃ៖ កំពូលតារាភាពយន្តថៃ ដែលប្រិយមិត្តតែងតែស្គាល់លោក នៅក្នុងរឿង I’m fine thanks you love you គឺកម្លោះរាងខ្ពស់សង្ហា ដែលជាទីប៉ងប្រាថ្នារបស់សុខភាពនារីគ្រប់រូប លោក សាន់នី កំពុងទទួលបានប្រជាប្រិយខ្លាំងរយៈពេលកន្លងមកនេះ។ នេះបើយោងតាមស្ថានីយ៍ទូរទស្សន៍ ថៃរ៉ាក់បានចុះផ្សាយ។
តារារូបនេះកំពុងស្ថិតក្នុងការចាប់រម្មណ៍ពីសំណាក់អ្នកគាំទ្រយ៉ាងខ្លាំង ដែលថ្មីៗនេះ មានព័ត៌មានល្បីថា លោកជាមនុស្សរោគចិត្ត គួរឲ្យស្អប់។ ប៉ុន្មានថ្ងៃមុននេះ លោកបានបង្ហោះរូបនៅលើ IG របស់លោកដោយលាយឡំជាមួយពាក្យកំប្លុកកំប្លែង ដែលជាស្ទាយធម្មជាតិរបស់តារារូបនោះទៅហើយ។
ដោយសង្កេតលើរូបនានាគេអាចឃើញ សាន់នី ថតស្ទាយយកដៃម្ខាងក្តោបអវយវៈខាងក្រោមយ៉ាងណែន ហាក់បីដូចជាចង់បង្ហាញពីអារម្មណ៍អ្វីម្យ៉ាងអីចឹង។ ផ្ទុយទៅវិញប្រិយមិត្តរបស់កម្លោះសង្ហា សាន់នី បែរចូលទៅ comment ក្នុង IG ដោយបានចោទសំនួរទៅខ្លួនឯងវិញថា៖ រោគចិត្តទេដឹង ? ប្រការនេះ បានបង្កឲ្យភាគច្រើននៃប្រិយមិត្ត បានបញ្ចេញប្រតិកម្មនឹងលោកថា ស្អប់ ស្អប់ៗៗៗៗ ចំពោះទង្វើដ៏អសីលធម៌នេះ។
មិនបង្អង់យូរ សាន់នី បានចេញមុខបកស្រាយភ្លាមៗតែម្តងតាមរយៈកញ្ចក់ទូរទស្សន៍ថា លោកចង់បង្ហាញពីខោអាវមួយឈុតដែលបានថតនៅក្នុងរូបទៅវិញទេ ហើយលោកចូលចិត្តខោអាវជជុះ «ប្រេនៗ» ព្រោះមានតម្លៃថោកដោយ អាវខ្លះតម្លៃត្រឹមតែ៤០បាត ហើយលោកគ្រាន់ចង់ទិញខោអាវដែលមានតម្លៃសមរម្យ ខណៈខោអាវថ្លៃបំផុតមានដល់៦,០០០បាតគឺអស់ថ្លៃហើយ។
លោកបានបញ្ជាក់ទៀតថា វាពិតជាពិបាករកទិញកន្លែងផ្សេងណាស់ បើនិយាយពីអាវនោះវិញ គឺជាអាវដែលកន្លែងផ្សេងគ្មានដូចឡើយ។ សាន់នី បានលើកឡើងទៀតជា អ្វីដែលពិសេសមួយរយៈពេលនេះ មានតែអ្នកដែលចូលមកសរសើរយ៉ាងមួយទំហឹងថា «ស្អប់ៗៗៗៗ ស្អប់ណាស់!»។ ចំពោះសំនួរដែលថា តើលោករោគចិត្តទេដឹង? នោះ លោកសូមឆ្លើយតបថា «តាមពិតទៅជាធម្មតាគឺលោករោគចិត្តខ្លាំងជាងនេះទៅទៀត គ្មាននរណារោគចិត្តដល់លោកទេ »ហើយលោកក៏គ្មានការអាក់អន់ស្រពន់ចិត្តនឹងប្រិយមិត្តដែលបាន comment ថាឲ្យលោកនោះដែរ ព្រោះថានេះសិទ្ធិបញ្ចេញមតិរបស់ ពួកគាត់រៀងៗខ្លួនតែប៉ុណ្ណោះ៕
មតិយោបល់