ស្រីៗសម័យទំនើបពិតជាកំពុងពេញនិយម ក្នុងការថតរូប selfie នៅកន្លែងស្អាតៗ និងថតជាលក្ខណៈគូសង្សារ តែវាពិតជារឿងដែលអស្ចារ្យ និងប្លែកភ្នែកមួយ ដែលនារីមួយចំនួនទៀតចូលចិត្តថតរូប selfie នៅកន្លែងខ្ពស់ ដែលអាចបង្ហាញពីទេសភាពស្រស់ត្រកាល។ម្នាក់នេះជាកញ្ញាដ៏ស្រស់ស្អាត ជនជាតិ រុស្ស៊ី ដែលបានជាប់លំដាប់ក្នុងការថតរូប selfie ស្រាវឆ្អឹង។
យោងតាមគេហទំព័រ meekhao ចុះផ្សាយឲ្យដឹងថា Angela NIkolau នារីដ៏មានរូបឆោមសោភាមួយរូប ដែលបានចូលហ្វឹកហាត់ខ្លួនឲ្យក្លាយជាអ្នកជំនាញ ថតរូប selfie លំដាប់លេខមួយ ខណៈរូបភាពរបស់នាង ពិតជាមិនធម្មតាទេ ព្រោះមិនជារូបដែល selfie ដូចអ្នកដទៃ ហើយក៏មិនមែនឲ្យអ្នកដទៃណាមួយមកថតឲ្យដែរ។ គ្រប់រូបភាពគឺនាងថតចេញពីកំពូលអគារខ្ពស់ៗ ដែលធ្វើឲ្យអ្នកទស្សនារូបនាងហើយស្រៀវឆ្អឹង នឹងកោតសរសើរមិនដាច់ពីមាត់។
ប្រសិនលោកអ្នកបានទស្សនារូបនាងហើយ សូមមេត្តាកុំយកតម្រាប់ឲ្យសោះ ព្រោះនាំឲ្យគ្រោះថ្នាក់ដល់ជីវិត។
ចង់ដឹងថា វាគួរឲ្យព្រឺព្រួចយ៉ាងណា សូមទស្សនារូបភាពទាំងឡាយរបស់នារីក្លាហានខាងក្រោមនេះ៖
មតិយោបល់