ព័ត៌មានសិល្បៈ និងកម្សាន្ត

ទ្រាំ​មិន​បាន​ស្ទុះ​ឡើង​លើ​ឆាក ចាប់​ឱប Can Lo Lo

​ថ្មីៗ​នេះដែរ កំពូល​តារា​ម៉ូ​ដែល​សិច​ស៊ី​លំដាប់​ពិភពលោក នាង Can Lo Lo បាន​បង្ហាញ​ខ្លួន​នៅក្នុង​កម្មវិធី​មួយ​ដែល​ធ្វើ​នៅ​ឡើង​នៅក្នុង​បារ ក្នុង​ទីក្រុង Wuxi បាន​រងគ្រោះ​ព្រោះ​តែ​អសន្តិសុខ​។​

​កាលពី​ថ្ងៃ​ទី ៦ ខែ កញ្ញា កន្លងទៅ Can Lo Lo បាន​បង្ហាញ​ខ្លួន​នៅក្នុង​បារ​មួយ ដែល​ធ្វើឡើង​នៅ​ទីក្រុង Wuxi ក្នុង​ខេត្ត Jiangsu ប្រទេស​ចិន ។​
​ក្នុង​កម្មវិធី​នេះ​ដែរ Can Lo Lo បាន​ស្លៀកពាក់ រ៉ូប​ពណ៌​ខ្មៅ ដែល​ជា​រ៉ូ​បឈុត​ថ្មី ដោយ​ច្នៃ ឲ្យឃើញ​សុដន់​មួយ​ប្រឡោះ និង​បង្ហាញ​សាច់​ភ្លៅ ឡើង​សស្ងាច​។​ជាមួយនឹង​វត្តមាន​នាង Can Lo Lo បាន​ធ្វើឲ្យបារ​មួយ​ក្នុង​ទីក្រុង​ខាងលើ បាន​ណែនណាន់តាន់តាប់ ដោយ​មាន​ភ្ញៀវ​ចូលរួម​ជាង ១០០០ នាក់ ។ តែ​ទោះបីជា​យ៉ាងនេះក្តី ការសម្តែង​របស់ Can Lo Lo បាន​ប្រែ​ក្លាយទៅជា​រឿង​អាក្រក់ ខណៈ​ដែល​អ្នកគាំទ្រ​ប្រុស​ម្នាក់​ស្ទុះ​ឡើង​លើ​ឆាក ចាប់​ឱប Can Lo Lo យ៉ាង​ពុះកញ្ជ្រោល​។​

​គ្រោះថ្នាក់​នេះ​បាន​ក្លាយជា​រឿង​វឹកវរ សម្រាប់​សន្តិសុខ ។ ដោយឡែក​ទាក់ទិន​និង​បញ្ហា​នេះ​ដែរ ត្រូវបាន​មនុស្ស​ជាច្រើន​បាន​ចោទសួរ​សំណួរ អំពី ភាព​សន្តិសុខ​នៅក្នុង​បារ​នេះ តែ​គ្មាន​នរណា​ម្នាក់​ហាន​ចេញមុខ បកស្រាយ និង​ឲ្យ​ហេតុផល​នោះ​ទេ​។​

​បញ្ជាក់​ផង​ដែរ​ថា នេះ មិនមែនជា​លើកដំបូង​របស់ Can Lo Lo នោះទេ ដែល​ត្រូវបាន​អ្នកគាំទ្រ​ឡើងលើ​ឆាក ចាប់​ថើប និង ជញ្ជក់មាត់​នាង ខណៈ​ដែល​នាង​សម្តែង​នៅ Wuhu ,Anhui នៅ​ចិន កាលពី​ថ្ងៃ​ទី ១៧ ខែ សីហា ឆ្នាំ ២០១៣ នេះ ៕
https://i1272.photobucket.com/albums/y389/domneng/CanLoLo1_zpsa5bd207f.jpg
https://i1272.photobucket.com/albums/y389/domneng/CanLoLo2_zps9d23e65c.jpg
https://i1272.photobucket.com/albums/y389/domneng/CanLoLo3_zps9bdbbf9c.jpg
https://i1272.photobucket.com/albums/y389/domneng/CanLoLo5_zpsa85a4298.jpg
https://i1272.photobucket.com/albums/y389/domneng/CanLoLo4_zpsc38786b2.jpg

មតិយោបល់