ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្រវត្តិ​ខ្លះ​បុរ​សង្ហារបំផុត​ប្រចាំ​ប្រទេស​អារ៉ាប់រួម​ ដែល​ត្រូវ​គេ​ដេញ​ចេញ​ពី​ប្រទេស​

​បុរស​សង្ហារ​ជាបំផុត​ប្រចាំ​ប្រទេស​អារ៉ាប់រួម​ ដែល​យើង​ស្គាល់​ថា ជា omar borkan al gala កើត​នៅ​ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ១៩៩០ មាន​អាយុ ២៣ ឆ្នាំ មានកម្ពស់ ១៩៣ សង់ទីម៉ែត្រ កើត​នៅ ឌុយ​បៃ នៅក្នុង​ប្រទេស​សហ​អារ៉ាប់​រួម ។ ប្រុស​សង្ហារ​លើ​លោក omar borkan al gala ក៏​ត្រូវបាន​គេ​ស្គាល់​ថា ជា​តារា​ម៉ូ​ដែល អ្នក​ថតរូប តារា​សម្តែង និង​ជា​អ្នកនិពន្ធ​ផងដែរ ។ គាត់​បាន​ចាប់ផ្តើម​អាជីព​សិល្បៈ​ដំបូង នៅ សាលា​ហ្វេ​ស​សិន ឌុយ​បៃ និង​បន្ត​ទៅ​រៀន នៅ សាលា Vancouver ដោយ​បន្ត​ការសិក្សា​អាជីព​ជា​តារា​ម៉ូ​ដែល ។ ព្រោះតែ​ផ្ទៃមុខ និង​ទម្រង់ មុខស្រស់​សង្ហារ​ដាច់​ក្នុងប្រទេស​ រូបថត​លោក​ជាច្រើន​ដែល​ដាក់​នៅ​លើ​អ៊ី​ន​ធឺ​ណេត ទទួលបាន​ការចាប់អារម្មណ៍​ជាទីបំផុត ។ ទោះជា​យ៉ាងណា លោក omar borkan al gala ក៏​ត្រូវបាន​ប្រទេស​របស់​ខ្លួន ដេញ​ចេញ​ពី​ប្រទេស​ព្រោះ​តែ​រូប​សង្ហារ​ពេក ធ្វើ​ឲ្យ​ស្រីៗ​ជាច្រើន​លង់​នឹង​សម្រស់​លោក គ្មាន​ថ្ងៃ​ស្រាក​ស្រា​ន និង​មាន​ស្ត្រី​ខ្លះ អត់បាយ​អត់​ទឹក​ព្រោះតែ​សម្រស់​លោក​។​
Omar-Borkan-Al-Gala-Dubai-20
​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី ១១ ខែ កញ្ញា ប្រុស​រូប​សង្ហារ omar borkan al gala បាន​មក​ដល់​អាស៊ី​ជា​លើកដំបូង ដែល​ស្ថិតនៅ​ខាងកើត​ប្រទេស​កម្ពុជា នោះ​គឺ​វៀតណាម ដោយ​ទទួលបាន​ការស្វាគមន៍​ពី​ហ្វូងមនុស្ស​ជាច្រើន​នៅ​វៀតណាម​៕​

មតិយោបល់