ព័ត៌មានជាតិ

សត្វ​ហ្ស៊ី​រា​ហ្វ​បាន​ផ្តល់​កំណើត​ឲ្យ​កូន​លើក​ទី​១៨ ដែល​ជា​កំណត់ត្រា​ថ្មី​

​នៅពេល​ដែល​កូន​សត្វ​ហ្ស៊ី​រា​ហ្វ​បានចាប់កំណើត​នៅក្នុង​សួនសត្វ​មួយ បុគ្គលិក​នៅ​ទីនោះ​ទទួល​មើលថែ​វា​ដោយ​យកចិត្តទុកដាក់​បំផុត​។ សត្វ​ហ្ស៊ី​រា​ហ្វ​មួយ​ក្បាល​ដែល​ទើបតែ​ផ្តល់កំណើត​ឲ្យ​កូន​ថ្មីៗ​នេះ មាន​អាយុ ២៧​ឆ្នាំ បាន​រស់នៅ​ក្នុង​សួន​សត្វ Everland ក្នុង​ទឹកដី​ប្រទេស​កូរ៉េខាងត្បូង ។ នេះ​គឺជា​កំណត់ត្រា​ថ្មី​សម្រាប់​មេ​សត្វ​មួយ​ក្បាល​នេះ ដែល​ផ្តល់​កើត​ឲ្យ​កូន​នៅ​ថ្ងៃ​ទី ៨ ខែ​កញ្ញា ហើយក៏​ជា​ការ​ឲ្យ​កំណើត​លើក​ទី ១៨ សម្រាប់​មេ​ដែល​មាន​វ័យ​ចំណាស់​ផងដែរ​។​
​បុគ្គលិក​សួនសត្វ​បាន​និយាយថា នេះ​ជា​ការ​ផ្តល់​កំណើត​ឲ្យ​កូន​ចុងក្រោយ​បំផុត​របស់​វា ប៉ុន្តែ​មេ នឹង​កូន​ទាំងពីរ​នេះ​មាន​សុខភាព​ល្អ​ជា​ធម្មតា​ទេ​៕
Mother-Giraffe-Gives-Birth-to-Her-18th-Calf-Sets-New-World-Record

មតិយោបល់