ព័ត៌មានជាតិ

បេសកកម្ម​ដែល​មាន​តែ​ផ្លូវ​ទៅ​គ្មាន​ថ្ងៃ​វិលត្រឡប់​សម្រាប់​ការរស់នៅ​លើ​ឋាន​ព្រះ​អង្គា​រ​​ទទួល​យក​មនុស្ស​ជាង ២ សែន​នាក់​

​មនុស្ស​ប្រហែល 202,586 នាក់​ដែល​នឹង​ជ្រើសរើស​ពី​ប្រទេស​ចំនួន 140 ប្រទេស​នៅក្នុង​ពិភពលោក​នឹង​អាច​ទទួលបាន​សំបុត្រ​ធ្វើដំណើរ​ទៅកាន់​ឋាន​ភព​ផ្កាយ​ព្រះ​អង្គារក្នុង​ការរស់នៅ​និង​មិន​អាច​មាន​ថ្ងៃ​វិលត្រឡប់​មកកាន់​ពិភពលោក​វិញ​នោះទេ​។​បេសកកម្ម​នេះ​ត្រូវបាន​គេ​ដាក់ឈ្មោះថា​ជា​បេសកកម្ម​គា្មន​ថ្ងៃ​វិលត្រឡប់​ដែល​វា​នឹង​ត្រូវ​ចាប់ផ្តើម​នា​ឆ្នាំ 2023 ខាងមុខ​នេះ​ហើយ​។​ពាក្យ​សុំ​ចុះ​ឈ្មោះ​ជា​ច្រើន​ពាន់​ពាក្យ​ត្រូវបាន​ទទួល​ហើយ​ភាគច្រើន​នៅក្នុង​មូលហេតុ​ដែល​នាំ​ឲ្យ​ពួក​គេ​សម្រេចចិត្ត​ចង់​ទៅ​រស់នៅ​ឋាន​ភព​ផ្កាយ​ព្រះ​អង្គារ​ដោយ​គ្មាន​ថ្ងៃ​វិលត្រឡប់​នោះ​គឺ​ច្រើន​និយាយថា​ពួកគេ​ស្អប់​អ្នកជិតខាង​របស់​គេ​ដែល​រស់នៅ​ជាមួយគ្នា​សព្វថ្ងៃ​នៅ​លើ​ផែនដី​។​
mars-one-candidates
​ដំណើរការ​ជ្រើសរើស 4 ជុំ​តំបូង​នឹង​បាន​បញ្ចប់​កាលពី​ខែ​សីហា​ហើយ​គណកម្មាការ​ជ្រើសរើស​នឹង​ប្រើ​ពេល​ប្រហែល​មួយ​ខែ​ទៀត​ដើម្បី​សម្រាំង​យក​ចំនួន​តិច​ជាង​មុន​។​នៅក្នុង​ផែនការ​ដែល​អាច​នឹង​មាន​ការផ្សាយ​បន្ត​ផ្ទាល់​តាមរយៈ​ទូរទស្សន៍​ផងដែរ​សម្រាប់​បេក្ខជន​ចុងក្រោយ​ដែល​នឹង​ជ្រើស​យក​។​នៅក្នុង​ខ្ទង់​ឆ្នាំ 2015 គណកម្មាការ​នៃ​បេសកកម្ម​គ្មាន​ថ្ងៃ​វិលត្រឡប់​មក​ផែនដី​នឹង​បញ្ជូន​មនុស្ស​មួយក្រុម​ពី 24 ទៅ 40 នាក់​ទៅ​ធ្វើ​បណ្តុះបណ្តាល​ជា​លើ​តំបូង​សម្រាប់​រយៈពេល 7 ឆ្នាំ​មុន​នឹង​បេសកកម្ម​នៅ​ឆ្នាំ 2023 ចាប់ផ្តើម​៕
​ប្រសិនបើ​កម្ពុជា​ក្លាយជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ទាំង 140 នោះ​ទាយ​មើល​ថា​តើ​មាន​ប៉ុន្មាន​នាក់​ដាក់​ពាក្យ​ហើយ​ប៉ុន្មាន​នាក់​ជាប់​ទៅ ??? ៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/Mars2_zps140b6a47.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Mars3_zps4620730f.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Mars1_zps581f2035.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Mars4_zpse1e0b7b4.jpg

មតិយោបល់