ក្រោយពីវិស័យសិល្បៈកំពុងមានការរីកចម្រើន និងសន្ទុះទៅមុខជាលំដាប់ សិល្បៈទាំងប្រុសទាំងស្រីកំពុងប្រជែងជើងគ្នា ដណ្តើមទីផ្សារសឹងគ្រប់ៗគ្នា។ ទន្ទឹមជាមួយនឹងគ្នានេះដែរ គេបែរសង្កេតឃើញកញ្ញា ឡេង ច័ន្ទលីដា ដែលជាតារាសម្តែងមួយដួង ចូលប្រឡូកវិស័យសិល្បៈតាំងពីឆ្នាំ ២០១០ និងថតរឿងបាន ២ ទៅ ៣ រឿងផងដែរ ប៉ុន្តែរឿងដែលគេចាប់អារម្មណ៍នោះ គឺរឿង “ល្វាចេក” ។
ក្រៅពីបានថតរឿងនេះ ស្រីស្រស់ញញឹមពព្រាយ ដូចពេជ្រពណ្ណារាយ បានចូលរួមថតស្ពតពាណិជ្ជកម្ម ឲ្យផលិតផលផ្សេងៗ ព្រមទាំងបង្ហាញវត្តមានក្នុងការប្រគុំតន្ត្រីផ្សេងៗផងដែរ។
https://i1272.photobucket.com/albums/y389/domneng/Air/Liangchanlida_zpsd700ea5d.jpg
ឡេង ច័ន្ទលីដា តាមដឹង នាងប្រឡូកចូលសិល្បៈ តាមរយៈ នី មុន្និនាថ ដែលជាតារាត្រូវប៉ាន់រឿងទឹកភ្នែក ត្រូវជាបងប្អូនជីតួត មួយនឹងគ្នា ។ជាមួយនឹងជោគវាសនាកំពុងល្បីល្បាញលើដងវិថីសិល្បៈ សុខៗស្រាប់តែបាត់វត្តមាន នាងឡើងសូន្យឈឹងពីកញ្ជក់ទូរទស្សន៍ ។ តែ ក្រោយមកនៅក្នុងសន្នសីទកាសែតមួយដែលរៀបចំឡើងនៅសណ្ឋាគារ ណាហ្គាវើល ជាសិន្និសីទកាសែតស្តីពីស៊ីហ្គេម ស្រីស្រស់តូចច្រឡឹងរូបនេះបានបង្ហាញវត្តមានជាថ្មី ក្នុងឈុតបង្ហាញម៉ូតជាអ្នកកីឡា។
ជួបតាមរយៈទូរស័ព្ទ ជាមួយនឹង អ្នកយកព័ត៌មានយើង កញ្ញា ឡេង ច័ន្ទលីដា បានប្រាប់ឲ្យដឹងថា “នាងខ្ញុំប្រហែលជាលាលែងពីសិល្បៈមែនទែនហើយ ហើយការបង្ហាញខ្លួននោះជាលើកចុងក្រោយហើយ ព្រោះតែនាងខ្ញុំកំពុងមានវិបត្តិដ៏ក្រៀមក្រំ ខណៈដែលម្តាយបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ និងកំពុងរំសាយទុក្ខ ដោយមិនអស់អាល័យនៅឡើយ” ៕
មតិយោបល់