ព័ត៌មានសិល្បៈ និងកម្សាន្ត

Greg James ធ្វើ​ត្រាប់​តាម Miley Cyrus ក្នុង​បទ ‘Wrecking Ball’

​លោក Greg James ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​បុគ្គលិក របស់​ស្ថានីយ៍ទូរទស្សន៍ និង វិទ្យុ BBC បាន​ស្រាត​ធ្វើ​ត្រាប់​តាម​បទ របស់ នាង Miley Cyrus ក្រោម​ចំណងជើង​ថា ‘Wrecking Ball’ ។​
Miley Cyrus
​ជា ឌី​ជេ​វិទ្យុ លោក Greg James អាយុ ២៧ ឆ្នាំ ដោយ​សម្រេច​ចិត្ត​ស្រាត​ធ្វើ​ត្រាប់​តាម Miley Cyrus ដោយ​បង្ហោះ​វិដេអូ​ឃ្លិ​ប​នេះ​កាលពី​ថ្ងៃ​ទី ១៣ ខែ កញ្ញា ម្សិលមិញ​នេះ​។​
​បទ ‘Wrecking Ball’ របស់ Miley Cyrus គ្រាន់​តែ​ចេញ​រយៈពេល ២៤ ម៉ោង ទទួល​បាន​អ្នក​ចុច​បង្ហាញ​រហូតដល់​ទៅ 19.3 លាន​ដង ។​

​តែ​ទោះជា​យ៉ាងណា ក្រៅ​ព​ការធ្វើ​ត្រាប់​តាម​នាង នៅមាន អ្នកលេង​អន​ឡាញ​ជាច្រើន បាន​យក​រូបភាព​នាង ទៅ​ធ្វើ​ជា​លក្ខណៈ​កំប្លែង ដោយ​ជិះ​លើ នុយក្លេអ៊ែ​រ ជិះ​លើ​ម៉ូត ដែល​ដំណឹង​បាន​ចុះផ្សាយ​កាលពី​ព្រឹក​មិញ​នេះដែរ​។​
​ទស្សនា​វីដេអូ​ឃ្លិបដែល Greg James ធ្វើត្រាប់​តាម​ ​ដូចខាងក្រោម​នេះ ៖

ទស្សនាបទ ដើម​៖

មតិយោបល់