បទចម្រៀង “អាចមកពីបងមិនហ៊ឺហា” ច្រៀងដោយ ករុណា ពេជ្រ ដែលត្រូវបានបង្ហោះលើ YouTube កាលពីថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៣ កន្លងទៅនេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងសម្បើមហូរហៀរ ត្រង់កាយវិការសម្បែង ដែលមើលទៅគួរឲ្យអស់សំណើច និង កំសត់ អាណិតពន់ពេកទៅលើតួប្រុស ។
អាចមកពីបងមិនហ៊ឺហារ ពិតជាអត្ថន័យសម និងកាយវិការសម្តែងមែនទែន ដោយតួប្រុស មើលទៅមិនដឹងស្អី និងត្រូវបានគេធ្វើបាប ដោយវាយក្បាល និងឈ្នានីស គ្រប់ពេល ជាពិសេស នោះគឺប្រមាថគ្នា ដល់ថ្នាក់ ហៅអា កង្កែប ។ ដោយសារតែស្មោះ របស់ តួប្រុស ដែលគេហៅកង្កែប ខណៈដែលមនុស្សស្រីដែលខ្លួនស្រលាញ់ត្រូវបានគេបោះបង់ចោល ឆ្លៀតឱកាសសារភាពស្នេហ៍ និងតួស្រីព្រម ស្នេហ៍ តែមានលក្ខណ្ឌ កុំប្រាប់នរណាឲ្យដឹង ត្រង់ចំណុចនេះ គិតទៅ ដូចមិនស្រលាញ់ចឹង គ្រាន់តែចាត់ទុក តួប្រុសកង្កែប ជា ឧបករណ៍កម្សាន្តអារម្ម៍តែប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្តី អ្វីដែលគេចាប់អារម្មណ៍បំផុត លើបទចម្រៀងនេះ គឺស្ថិតនៅវគ្គចុងក្រោយ គឹត្រង់គេត្រូវគ្នាវិញ និងហៅថា អាស្រែ និងស្តោះទឹកមាត់ ផើយ ! ដែលធ្វើឲ្យតួប្រុសដ៏កម្សត់នឹកឃើញរឿងគ្រប់បែបយ៉ាង កំហឹងឡើងពេញមុខ នឹងលោតធាក់មួយទំហឹងជើង ពីក្រោយ ធ្វើឲ្យអ្នកដែលប្រមាថខ្លួនរកកលនឹងបាក់ចង្កេះទៅហើយ ។ ដោយឡែកអ្វីដែលគេផ្ទុះសំណើចនោះ គឺត្រងតួប្រុសដែលគេប្រមាថ បែរមកប្រមាថគេវិញ និងនិយាយសម្តីគួរឲ្យអស់សំណើច ថា “អ្ហែង ! សង្ហារ អស្ចារ្យ ប៉ុណ្ណាទៅ ហ្ហា ផើយ ! ” ៕
ទស្សនាវីដេអូចម្រៀង “អាចមកពីបងមិនហ៊ឺហា” ដូចខាងក្រោមនេះ៖
មតិយោបល់