ប្រភពព័ត៌មានចចាមអារាមថ្មីៗនេះបាន ឲ្យដឹងថា តារាចម្រៀង Selena Gomez បានចំណាយពេលមួយយប់ នៅសណ្ឋាគារមួយ ជាមួយនឹងក្រុមតារាចម្រៀង Union J លោក George Shelley ។
ប្រភពព័ត៌មាន The Sun បានឲ្យដឹងថា Selena Gomez និង George Shelley បាននិយាយថា នេះគឺជាដំណើរជំហានថ្មី ក្នុងទំនាក់ទំនងរបស់ពួកគេ ខណៈដែល Selena Gomez បានអញ្ជើញ ក្រុម ខាងលើហោះហើរទៅកាន់ ប្រទេសព័រទុហ្គាល បើកតន្ត្រីទេសចរណ៍ នៅ ទីក្រុង លីសបន បន្ទាប់ពីបញ្ចប់ការប្រគុំតន្ត្រី Selena Gomez បានជប់លៀងនៅបន្ទប់របស់ នាង ហើយ គេឃើញ George Shelley នៅក្នុងបន្ទប់នោះយ៉ាងយូរ បន្ទាប់ពីសមាជិកផ្សេងទៀត និងអ្នកដទៃបានចាកចេញ អស់ ។ ប្រភពព័ត៌មានដែលបានប្រាប់ដល់ Thes Sun ថាអ្នកដែលចូលរួមជប់លៀង បានចាកចេញនៅម៉ោង ២ ព្រឹក តែសម្រាប់អ្នកទាំងពីរ បានស្នាក់នៅជាមួយនឹងគ្នា។
ទន្ទឹមជាមួយនឹងគ្នានេះដែរ ត្រូវបានគេសង្ស័យថា អ្នកទាំងពីរបានឡើងគ្រែជាមួយនឹងគ្នាទៀតផង។ តែទោះជាយ៉ាងណាព័ត៌មាននេះដែរ មិនទាន់មានតំណាង តារាចម្រៀងរូបនេះ ចេញមុខបកស្រាយនៅឡើយនោះទេ ៕
https://i1272.photobucket.com/albums/y389/domneng/Air/SelenaGomez1_zps1c818178.jpg
https://i1272.photobucket.com/albums/y389/domneng/Air/SelenaGomez2_zps445aa9a0.jpg
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់