ជាមួយនឹងរូបភាពឆ្លុះអេកូ មើលផ្ទៃពោះរបស់ Selena Gomez ត្រូវបាននឹងកំពុងរីករាលដាលនៅលើ បណ្តាញផ្សព្វផ្សាយ និងបណ្តាញសង្គម។
កន្លងផុតយូរក្រែល ហើយ ជាមួយនឹងរូបភាពឆ្លុះអេកូ របស់ តារាចម្រៀង Selena Gomez បានធ្លាយពេញបណ្តាញអ៊ីនធឺណេត ដោយក្នុងនោះប្រភពព័ត៌មានបានបញ្ជាក់ថា “ជារូបភាពឆ្លុះអេកូ មើលផ្ទៃពោះរបស់នាង Selena Gomez ” ។ ក្នុងរូបភាពនដែរ យើងឃើញដា មានទារកពីរ នៅក្នុងស្បួន ។ ហេតុដូច្នេះទំព័រមួយចំនួន បានអះអាងភ្លាមៗថា នាង Selena Gomez មានផ្ទៃពោះ ដោយកូនភ្លោះ ជាមួយនឹង Justin Bieber ។
ប្រភពខាងលើបានបន្តថា ខណៈដែល Selena Gomez និង Justin ទាក់ទងគ្នានៅ Austin ក្នុងរដ្ឋតិចសាស នាង Selena Gomez បានធ្វើការពិនិត្យផ្ទៃពោះ ដោយលក្ខណៈផ្សេងៗគ្នាជាច្រើន ។ នាងបានជួបរោគសញ្ញា ដោយការវិលមុខ និងឈឺក ដូច្នេះនាង បានធ្វើតេស្តឈាម ដើម្បីបញ្ជាក់ថាខ្លួនមានផ្ទៃពោះឬ អត់? ។
ទោះជាយ៉ាងណាទំព័រ HLife បានបញ្ជាក់ថាពាក្យចចាមអារាមនេះដែរ វាបានចេញពីប្រភព eBuzzd ដែលជាគេហទំព័រ មិនគួរឲ្យទុកចិត្ត ។ តែពេលដែល HLife ធ្វើការទាក់ទងទៅកាន់ តំណាងតារាចម្រៀងពីរដួងនេះ តែពូកគេច្រានចោលដោយ មិនផ្តល់ យោបល់អ្វីឡើយលើបញ្ហានេះ។
បញ្ជាក់ផងដែរថា រូបភាពនេះដែរ ត្រូវបាន ថត និងធ្វើឡើងនៅ Medical Center St.David កាលពីថ្ងៃទី ១១ ខែ មិនា កន្លងទៅនេះ ។ ជុំវិញបញ្ហានេះដែរ នៅមិនទាន់មានប្រភពច្បាស់លាស់អះអាងនៅឡើយនោះទេ៕
មតិយោបល់