បុរស់ម្នាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលមានសំណើរអាពាហ៍ពិពាហ៍ពីសង្សារបស់ខ្លួនដែលមានភេទដូចគ្នា ព្រិតត្តការណ៍នេះបានទទួលការគាំទ្រពីមនុស្សច្រើនបំផុត ជាពិសេសសំណាក់អ្នកលេងលើអនឡាញ។
Dustin បានធ្វើដំណើរទៅកាន់ទីតាំងដែលនៅជិតផ្ទះរបស់គាត់ដើម្បីទិញអំពូលភ្លើងសម្រាប់បំភ្លឺបន្ទប់ធ្វើការរួមគ្នាមួយ ភ្លាមៗនោះស្រាប់តែមានគ្រួសារមួយក្រុម និងមិត្តភក្តិរបស់គាត់ស្វាគមន៍ មុនពេល Spencer ដែលជាមិត្តរបស់គាត់ស្នើរសុំរៀបការ។ ក្រុមនេះបានសំដែលក្បាច់រាំក្រោមចម្រៀងមួយបទដែលមានចំណងជើងថា( នណាស្រឡាញ់អ្នក ) មុនពេល Spencer ប្រារព្ធពិធីនេះឡើង គាត់បានសរសេរកំណាព្យមួយឃ្លារដែលមានន័យថា (ប្រសិនបើខ្ញុំធ្វើល្អចំពោះអ្នក តើអ្នកធ្វើល្អចំពោះខ្ញុំដែលឬទេ? ) បន្ទាប់មក Spencer បានលុតជង្គង់សុំដៃគូររបស់គេរៀបការជាមួយនឹងជញ្ជៀនមួយវង់។
បញ្ជាក់ផងដែរថាវីដេអូមួយនេះត្រូវបានគេមើលតាមរយៈ You Tube ជាង៧លានដងចាប់តាំងពីថ្ងៃទី១១កញ្ញាដែលត្រូវបានគេបង្ហាះមក៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់