ព័ត៌មានសិល្បៈ និងកម្សាន្ត

នៅ សុ​និតា៖ មុជ​ឲ្យ​ជ្រៅ​កប់​ក្លៀក​ក្នុង​វិស័យ​សិល្បៈ​

តារា​ម៉ូ​ដែល និង​សម្តែង កញ្ញា នៅ សុនី​តា ដែល​ពីមុន​តែងតែ​ដើរ​គេច​ចេញពី អ្នកកាសែត ខ្លាច​ពើបប្រទះ​រឿងអាស្រូវ និង​ភាព​សិច​ស៊ី​ផ្សេងៗ តែ​ពេល​នេះ​នាង​កំពុង​តែ​លង់​ខ្លួន​កប់​ជ្រៅ​ឡើង ដោយ​មិន​ខ្លាច​បង្ហាញ​ភាព​សិច​ស៊ី​នោះទេ ទោះជា​មាន​កា​រិះគន់​យ៉ាងណាក៏ដោយ ។​

​សម្រស់​ផូរផង់ ដោយ​ប្រទាក់​ជាមួយ​នឹង​ភាព​សិច​ស៊ី កាន់តែ​ធ្វើឲ្យ​នាង ទទួលបាន​ការចាប់អារម្មណ៍ ដែល​ខុស​ឆ្ងាយ​កាលពីមុន នាង​តែងតែ​គេចចេញ​ពី​ភាព​សិច​ស៊ី សូម្បី​តែ​ស្លៀកពាក់​សិច​ស៊ី បន្តិចបន្តួច ក៏​បដិសេធ​ដែរនោះ ។ ក្រោយមកទៀត​ក៏​មាន​ប្រភព​ព័ត៌មាន​ក្នុង​ពិភព​សិល្បៈ​ដូចគ្នា​បាន​ទម្លាយ​ឲ្យដឹងថា “​នាង​បាន​ថត​កៀកកើយ​ជាមួយនឹង​បុរស​ម្នាក់ ដែល​មើលទៅ​ហាក់ដូចជា​គូស្នេហ៍ ដែល​ខុស​ពី​មុន​នាង មិន​ដែល​បង្ហាញ​សោះឡើយ ទោះបីជា​មាន​រឿង​ស្នេហា​ជាមួយនឹង អាន់​ដា ជាច្រើនលើក តែ​ត្រូវ​នាង​បដិសេធ ” ។ ទាំងនេះ ត្រូវបាន​គេ​គិត​ថា​នាង​កំពុង បន្ធូរបន្ថយ​កិត្តិយស​របស់​នាង តែ ក្តោប​កិត្តិយស តាមរយៈ​ភាព​សិច​ស៊ី និង​ច្បាម​យក​កេរ្តិ៍ឈ្មោះ ឲ្យ​រន្ទឺ​រដូច​តារា​ផ្សេងៗ​ទៀត​។​

​ទន្ទឹម​នឹង​ការបង្ហាញ​ភាព​សិច​ស៊ី នេះដែរ នាង​ត្រូវបាន​គេ​ហៅ​ឲ្យ​ថត​ស្ព​ត រួម​ទាំង​ថត​រឿង ឲ្យ​ស្ថានីយ៍​ទូរទស្សន៍​អប្សរា និង​ប្រឹងប្រែង​បង្ហាញ​ម៉ូដ ឲ្យ​ក្រុមហ៊ុន​ផ្សេងៗ​ដែល​ត្រូវការ​ក្រុម​នាង ទៅ​បង្ហាញ​នោះ​។​ដោយឡែក​ទាក់ទិន​នឹង​ភាព​សិច​ស៊ី និង​ចង់​ដណ្តើម​កេរ្តិ៍​លើ​វិថី​សិល្បៈ​នេះ​ដែរ ប្រភព​ខាងលើ​បាន​បង្ហើប​បន្តថា នាង​ត្រូវ​តែ​មុជ​ឲ្យ​ជ្រៅ កប់​ក្លៀក ជាមួយនឹង​សិល្បៈ ។​បញ្ជាក់​ផង​ដែរ​ថា នៅ សុ​និតា ក្រៅពី​ការសម្តែង​ក្នុងស្រុក គួរឲ្យ​ចាប់អារម្មណ៍ នាង​ក៏​បាន​អ្នក​ក្រៅ​ស្រុក​អញ្ជើញ ឲ្យទៅ​សម្តែង ដូចជា ជប៉ុន ជាដើម ដោយ​មិន​ចាញ់​តារា​ផ្សេងៗ​ទៀតឡើយ​៕
https://i1272.photobucket.com/albums/y389/domneng/Air/NovSonita1_zps954df0e4.jpg
https://i1272.photobucket.com/albums/y389/domneng/Air/NovSonita2_zpsb9dfba4a.jpg
https://i1272.photobucket.com/albums/y389/domneng/Air/NovSonita4_zps79ee0c95.jpg
https://i1272.photobucket.com/albums/y389/domneng/Air/NovSonita6_zps486fe186.jpg
https://i1272.photobucket.com/albums/y389/domneng/Air/NovSonita3_zpsded86734.jpg
https://i1272.photobucket.com/albums/y389/domneng/Air/NovSonita5_zps0ade9c1d.jpg
​អត្ថបទ​៖ គង់វង្ស​

មតិយោបល់