ក្រុមហ៊ុន Samsung កំពុងតែរៀបចំផែនការថ្មីដើម្បីធ្វើកំណែទម្រង់ទៅលើនាឡិកាដ៏ឆ្លាតវៃ Galaxy Gear របស់ខ្លួនដូចដែលបានប្រកាសនៅក្នុងខែមករាឆ្នាំនេះ។
Galaxy Gear ដំបូងដែលបានបង្ហាញនៅមជ្ឈមណ្ឌលតាំងពិរព័រណ៍ IFA ក្នុងទីក្រុងប៊ែកឡាំងគឺមិនទាន់ដាក់លក់នៅលើទីផ្សារនៅឡើយ ប៉ុន្តែក្រុមហ៊ុន Samsung គ្រោងរួចរាល់ហើយនូវកំណែទម្រង់ថ្មី។
តាមរបាយការណ៍មកពីប្រទេសកូរ៉េឲ្យដឹងថា នាឡិកាដំបូងតម្រូវឲ្យមានការធ្វើតេស្តជាធម្មតាដើម្បីមើលថាមុខងារដ៏ល្អរបស់ Galaxy Gear នេះអាចទទួលបានឬទេ។ Galaxy Gear នឹងត្រូវបានគេធ្វើកំណែទម្រង់ល្អប្រសើរជាងមុន។
ពាក្យចចាអារ៉ាមថា មានការស្នើរសុំឲ្យបង្ហាញនូវមុខងារពិសេសៗភ្ជាប់ជាមួយនឹង GPS សម្រាប់ការស្ទង់មើលយ៉ាងល្អ រួមទាំងអង្គចង់ទំហំ៤ជីហ្គាប៉ៃ ដែលមាននៅខាងក្នុងស្រាប់។
គេរំពឹងទុកថា នឹងមានការបង្ហាញបន្ថែមទៀតទៅលើនាឡិកា Galaxy Gear 2 ពីក្រុមហ៊ុន Samsung ក្នុងព្រឹត្តការណ៍ CSE នៅឆ្នាំ ២០១៤៕
ព័ត៌មានជាតិ
មតិយោបល់