តារាសម្តែងស្រស់សង្ហារ សាយ សៀរ៉ា ដែលប្រឡូកក្នុងវិថីសិល្បៈ ខ្លីជាងគេ តែបែរជាថតរឿងមិនចាញ់ តារាប្រឡូកចូលសិល្បៈ មុនប៉ុន្មានឡើយ ពោលគឺស្ទើរតែលេចមុខក្នុងខ្សែភាពយន្តផ្សេងៗ រួមទាំងការសម្តែងកាយវិការអូខេជាច្រើន ដែលគួរឲ្យចាប់អារម្មណ៍ ។ តែទោះជាល្បីល្បាញយ៉ាងនេះក្តី សម្រាប់សុបិន្ត សាយ សៀរ៉ា ត្រូវបរាជ័យ ខណៈដែលចេញទៅក្រៅប្រទេសមិនដូចចិត្ត ។
សាយ សៀរ៉ា ប្រឡូកចូលសិល្បៈ មកទល់នឹងពេលនេះ ថតបានរឿងចំនួន ១៥ រឿង ក្នុងនោះរាប់ត្រួសៗ មានរឿង “ងារជាប្រពន្ធ” រឿង “និស្ស័យស្នេហ៍ស្លាប់រស់” រឿង “ជីវិតយុវវ័យ” ជាដើម និងថតស្ពតឲ្យផលលិតផលជាច្រើនផងដែរ។
https://i1272.photobucket.com/albums/y389/domneng/Air/Bun-Phai-Lin-1_zpsb615484b.jpg
ទោះបីជា សាយ សៀរ៉ា ល្បីល្បាញក្នុងពិភពសិល្បៈ នៅកម្ពុជា មែនពិត តែវាសនា របស់លោក មិនដូចអ្នកសិល្បៈ ដទៃទៀតដែលមិនសូវល្បីល្បាញ បែរជាមានឱកាសកើបប្រាក់នៅក្រៅប្រទេស ខុសប្លែកតែលោក ដែលគ្មានវាសនាឡើយ ទោះបំណងចង់ តែព្រះជាម្ចាស់មិនផ្តល់ឲ្យ។
លោក សាយ សៀរ៉ា បានឲ្យដឹងថា “សម្រាប់លោកជាអ្នកសិល្បៈ តែងតែចង់ចាកចេញទៅកាន់ប្រទេសក្រៅ ដើម្បីសម្តែងជូន បងប្អូននៅក្រៅប្រទេសកម្សាន្ត ។ លោកបានឲ្យដឹងបន្តថា កាលពីឆ្នាំ ២០១២ មានអ្នកនៅអាមេរិកទំនាក់ទំនងមកលោកដែរ តែព័ត៌មាននោះ ជាព័ត៌មានក្លែងក្លាយ និងខកខាន ធ្វើឲ្យបំណងទៅកាន់ក្រៅប្រទេសបរាជ័យរហូត”៕
អត្ថបទ៖ គង់វង្ស
មតិយោបល់