ក្នុងពិធីសម្ពោធក្លិបរាត្រី Empire ស្ថិតនៅក្បែរកោះពេជ្រ និងផ្សារកុងតឺន័រនៅកោះពេជ្រ លោក បញ្ញា សិទ្ធិ តារាចម្រៀង និងជាតារាសម្ដែងផងបានអះអាងគម្រោងចេញទៅរស់នៅប្រទេសថៃរបស់លោក ដែលធ្លាប់ប្រកាសថានឹងទៅតាំងពីដើមឆ្នាំ២០១៧នោះ ត្រូវបានលើកពេលវិញហើយ ទើបលោកសម្រេចចិត្តបន្តការងារក្នុងក្លិបរាត្រី បើទោះជាការងារនោះតម្រូវអោយលោកធ្វើការដល់ជិតភ្លឺប៉ះពាល់ការងារថតរបស់លោក និងសម្រស់មួយផ្នែករបស់លោក។ លោកថាខ្លួននឹងបន្តការងារនៅពេលរាត្រីរហូតដល់គម្រោងទៅរស់នៅថៃ ត្រូវបានកំណត់ពេល។
លោកបញ្ញា សិទ្ធិ និយាយថាក្រោយពីឆ្លងកាត់កិច្ចសម្ភាសន៍ជាមួយថៃលោកបានជាប់ឈ្មោះទៅហ្វឹកហាត់ និងបម្រើការងារក្នុងនាមជាតារាសិល្បៈរយៈពេល៥ឆ្នាំនៅទីក្រុងបាងកក។ លោកថាគម្រោងនោះមានតែតារា៣រូបប៉ុណ្ណោះបានជាប់ ដោយកុងត្រាដែលលោកទទួលបានគឺត្រូវបានប៉ុស្ដិ៍លេខ៣ថៃដែលសហការជាមួយប៉ុស្តិ៍ PNN នៅកម្ពុជា សម្រេចយកទៅបង្វឹកអោយចេះផ្នែកពិធីករ សម្ដែង និងចម្រៀង អោយមានជំនាញច្បាស់លាស់។ លោកថាកុងត្រានោះសម្រេចផ្ដល់ប្រាក់ខែជាប្រចាំអោយលោកក្នុងមួយខែជាង១ពាន់ដុល្លារ ដោយត្រូវទទួលភាគរយច្រើនជាងពាក់កណ្ដាលៗទៀត រាល់ពេលភាគីថៃរកទីផ្សារអោយថតស្ពត ឬ សម្ដែង។ លោកថាលោកចេះភាសាថៃ និង ឆ្លងកាត់បទពិសោធន៍ការងារច្រើនទើបបានជាប់ក្នុងកិច្ចការនោះ។ អ៊ីចឹងហើយទើបលោកសម្រេចចិត្តធ្វើការរាល់ពេលរាត្រីដើម្បីសន្សំលុយក្នុងពេលការចេញទៅថៃត្រូវពន្យារពេលរហូតដល់ដើមឆ្នាំក្រោយ។
លោកថាលោកបានបម្រើក្នុងក្លិបRCA និងក្លិបEmpire រៀងរាល់រាត្រី ដោយក្នុងក្លិបEmpire ដែលចំណាយទុនរហូតដល់ជាង១លានដុល្លារនោះ គឺលោកត្រូវបានគេជ្រើសអោយធ្វើពិធីករអាជីពនៅគហរប់កម្មវិធី ដោយក្នុងថ្ងៃសម្ពោធកាលពីយប់ថ្ងៃទី៧ ខែកក្កដា គឺលោកគឺជាពិធីករលេចធ្លោតែម្នាក់គត់ នៅក្នុងវេទិកាដែលមានតារាចូលរួមកុះករ។
អ្នកនាងដាណា ម្ចាស់ក្លិបRCA និង Empire បានអះអាងថាអ្នកនាងនឹងនៅតែយកលោកបញ្ញា សិទ្ធិ អោយធ្វើជាអ្នកចម្រៀង និងជាពិធីករក្នុងក្លិបរបស់អ្នកនាងរហូតដល់ពេលលោកត្រូវចេញទៅថៃ។ អ្នកនាងថាក្លិបនឹងសប្បាយចិត្តបើតារារូបនេះពន្យារពេលកាន់យូរក្នុងគម្រោងទៅថៃ ហើយអាចធ្វើការជាមួយអ្នកនាងបានយូរ៕
https://youtu.be/tUpk_jfvixg
មតិយោបល់