ទីក្រុង Rio De Janeiro ( 20/09/13 ) : មនុស្សប្រាំនាក់ត្រូវបានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយស្ថិតនៅភាគខាងលិចនៃប្រទេសប្រេស៊ីលកាលពីថ្ងៃសុក្រម្សិលមិញ។
យន្តហោះប្រភេទតូច Seneca3 ត្រូវបានដាក់ឲ្យហោះហើរពីទីក្រុង Ouro Fino ទៅកាន់តំបន់ Gurupi នៃរដ្ឋ Tocantins ហើយវាត្រូវបានធ្លាក់នៅខណៈដែលវាមានបំណងចង់ចាក់សាំងបន្ថែមនៅ Cladas Novas ស្ថិតនៅភាគខាងលិចនៃប្រទេស។ហេតុការណ៍ត្រូវបានគេរាយការណ៍ថាយន្តហោះបានហោះទៅបុកនឹងព្រៃឈើដែលមាននៅក្បែរអាកាសយានដ្ឋាន Nelson Ribeiro Guimaraes ដែលត្រូវចុះចត។អ្នកស្លាប់ទាំងអសត្រូវបានគេដឹងថាមានបុរសបីនាក់និងនារីពីរនាក់។
ក្រុមអ្នកស៊ើបអង្កេតនៅមិនទាន់រកឃើញមូលហេតុណាមួយដែលបណ្តាលឲ្យមានគ្រោះថ្នាក់នេះកើតមាននោះទេ៕
ព័ត៌មានជាតិ
មតិយោបល់