ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រោយផ្ទុះទំនាស់ជាមួយ ឌុច លីដា រឿង «ទូកបាត់ច្រវ៉ា» ដូចមានអ្នករុញ

យោងតាមការព្យាករណ៍ភាពយន្តរឿង«ទូកបាត់ច្រវ៉ា»ត្រូវគេកត់សម្គាល់បានក្លាយជាភាពយន្តដែលកន្ត្រាក់បានការចាប់អារម្មណ៍ក្នុងពេលចាក់បញ្ចាំងនៅPNN ច្រើនជាងគេក្នុងចំណោមភាពយន្តខ្មែរទាំងអស់ដែលបានដំណើរការចាក់ផ្សាយនៅលើស្ថាប័នមួយនេះ ក្នុងពេលដាក់បញ្ចាំងដូចគ្នា។

គេកត់សម្គាល់អ្នកគាំទ្រ PNN ច្រើនតាមដានភាពយន្តភាគនេះច្រើនជាងគេ បន្ទាប់ពីភាពយន្តនេះត្រូវគេដឹងថាឈានដល់ការកាត់ប្លង់ខ្លះចោល និងពន្យាពេលដាក់ផ្សាយខុសពីការគ្រោងទុក គឺដោយសារតែផលិតករ និងកញ្ញា ឌុច លីដា ដែលជាតួឯកធំផ្ទុះជម្លោះដាក់គ្នា ព្រោះតែខឹងរឿងឌុច លីដា មិនឲ្យថ្ងៃថតច្បាស់លាស់។

គ្មានអ្នកណាមិនដឹងថានោះទេ ថាភាពយន្តរឿង «ទូកបាត់ច្រវ៉ា» បានក្លាយជារឿងដែលផ្ទុះរឿងចម្រូងចម្រាស់ឡើងផ្អើលសង្គមសិល្បៈ ដោយលោកគាំ ចន្ធី ផលិតកររឿងនេះ សម្រេចចិត្តទម្លាយពីចំណុចអវិជ្ជមានគ្មានសល់របស់ឌុច លីដា រហូតធ្វើអោយនាងរកចំណុចតបតមិនបាននោះផង។ បើទោះជានាងត្រូវបានផលិតករខ្លះថាមិនអីសម្រាប់ពេលវេលា ប៉ុន្តែលោកគាំ ចន្ធី ធ្លាប់បានបញ្ជាក់ថានាងធ្លាប់បោកគ្រាប់បែក មិនមកថតតាមការណាត់ ហើយធ្វើអោយក្រុមការងារទាំងមូលខាតបង់ដំណើរការប្លង់ថតកន្លងមកមិនបាន។

លោកបានទាំងចោទថានាងនោះគឺជាលទ្ធផលដែលនាងទទួលថតច្រើនរឿង ហើយធ្វើខុសទាំងស្រុងពីកិច្ចសន្យានោះផង។ លោកថាភាពយន្តនេះ ត្រូវដាក់បញ្ចាំងជាយូរមកហើយ ប៉ុន្តែបណ្ដាលមកពីតួឯកស្រីមិនអោយពេលគ្រប់គ្រាន់ទើបឈានដល់ការពន្យារពេលហើយទើបដំណើរការនៅPNN ពេលនេះ។ យ៉ាងណាមិញ លោកប្រហែលជានឹងបង្ហាញអារម្មណ៍ពេញចិត្ត បន្ទាប់ពីភាពយន្តដែលច្នៃចេញពីភាពយន្តដុំរឿង«ផ្កាដុះលើថ្ម»មួយនេះ ត្រូវគេនិយាយច្រើនថាល្អមើល ពិសេសអ្នកផ្សារ។ ស្ទើរគ្រប់ឈុតគ្រប់ឆាករបស់ភាពយន្តនេះ ត្រូវគេអះអាងថាមានចំណុចល្អឥតខ្ចោះ ច្រើនជាងរិះគន់ ដោយសម្លេង រូបភាពដែលត្រូវគេស្គាល់ថាជាភាពយន្តប្រើកាមេរ៉ាទំហំ4K អមដោយតួសម្ដែងសុទ្ធតែសង្ហារៗ និងស្អាតៗនោះ គឺភាពយន្តនេះ ទាក់ទាញអ្នកមើលបានច្រើន។ នៅក្នុងរឿងនេះ កញ្ញា សូ ដានិតា គឺជាតួសម្តែងជាម្តាយ ដែលនាងត្រូវសម្ដែងជាតួអង្គធំម្នាក់ ហើយ កញ្ញា ឌុច លីដា ដែលមានទេពកោសល្យ សម្តែងជាកូននោះ គឺសម្ដែងជាតួអង្គ ឌឺដងល្អគ្មានគូរប្រដូច ដែលសមជាភាពយន្ដដែលដឹកនាំដោយទឹកដៃបរទេស។

ដ្បិតតែភាពយន្តនេះ ផ្ទុះរឿងចម្រូងចម្រាស់តាំងពីមិនទាន់ដាក់ផ្សាយ ប៉ុន្តែនៅពេលដាក់ផ្សាយ ហាក់រុញអោយមានការចាប់អារម្មណ៍ច្រើនជាង ជាពិសេសការសម្ដែងរបស់កញ្ញា ឌុច លីដា និង នាងស្វែង សុជាតា តែម្ដង។

យោងតាម លោក គាំ ចន្ធី ដែលជាអ្នកផលិតរឿង«ទូកបាត់ច្រវា» បានអះអាងថា ភាពយន្តមួយរឿងនេះ គឺជារឿងដែលបានច្នៃចេញពីឆ្អឹងរឿង«ផ្កាដុះលើថ្ម» ដែលធ្លាប់ល្បីល្បាញកាលពីប៉ុន្មានឆ្នាំមុន ហើយបន្ទាប់ពីជោគជ័យរឿងនេះ លោកក៏នឹងផលិតរឿងភាគចំណងជើងថា«កុលាបប៉ៃលិន និង រឿងទាយាទអាប ផងដែរ ក្នុងឆ្នាំ២០១៨នេះ ដោយមិនធ្វើច្រើនរឿងពេកទេ ដើម្បីសម្រាំងយកគុណភាព៕

មតិយោបល់