ទីក្រុង Qingdao : នាពេលថ្មីៗនេះមានអ្នកមានបំផុតរបស់ប្រទេសចិនម្នាក់ដែលប្រកាសពីគម្រោងរបស់ខ្លួនក្នុងការសាងសង់ស្ទីតយ៉ូ Hollywood ក្នុងរូបរាងថ្មីមួយសម្រាប់ប្រទេសចិនក្នុងទឹកប្រាក់ប្រមាណ 8,2 ពាន់លានដុល្លារ។
ស្ទីតយ៉ូសរុបចំនួន 20 បូករួមទាំងស្ទីតយ៉ូក្រោមទឹកមួយនិងឆាកសម្តែងដែលមានផ្ទៃក្រឡាប្រហែល 10 ហិកតានឹងក្លាយជាមួយផ្នែកនៃគម្រោងនេះ។វាក៏មានរួបបញ្ចូលទាំងមជ្ឈមណ្ឌលស្រាវជ្រាវនឹងអភិវឌ្ឍន៍និងសារមន្ទីរភាពយន្តដ៏ធំជាងគេនៅក្នុងប្រទេសចិនផងដែរ។ការបើកសម្ភោធជាលើកតំបូងនឹងត្រូវបានគេដាក់ឲ្យធ្វើនៅឆ្នាំ 2016 ហើយការបើកឲ្យដំណើរការជាផ្លូវការគឺនៅក្នុងខែមិថុនាឆ្នាំ 2017 ។
ក្រោមកិច្ចខំប្រឹងប្រែងរបស់ក្រុមហ៊ុន Dalian Wanda គ្រុបជាអ្នកនៅពីក្រោយគម្រោងដ៏ធំមួយនេះលោក Wang Jianlin ដែលជាម្ចាស់ក្រុមហ៊ុននេះបាននិយាយថាវានឹងក្លាយជាស្ទីតយ៉ូដ៏ធំជាងគេនៅលើលោកក្រោយការដំណើរការ 5 ឆ្នាំបន្ទាប់៕
https://i1272.photobucket.com/albums/y389/domneng/Air/Tycoon1_zpsb8411eb8.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Tycoon2_zps18504a38.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Tycoon5_zpsd3f70252.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Tycoon4_zps06c33116.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Tycoon3_zpsc9fc9027.jpg
មតិយោបល់