ព័ត៌មានជាតិ

ITC៖ HTC រំលោភ​ប៉ាតង់ Nokia

គណកម្មការ​ពាណិជ្ជកម្ម​អន្តរជាតិ (ITC) បាន​ប្រកាស​ជា​បឋម​នូវ​សេចក្ដីសម្រេច​ក្នុងករណី ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​ហ្វាំង​ឡ​ង់ Nokia ប្ដឹង​ប្រឆាំង​ក្រុមហ៊ុន​តៃវ៉ាន់ HTC​។​

​នៅក្នុង​សេចក្ដីសម្រេច​បានបញ្ជាក់​ថា ក្រុមហ៊ុន​តៃវ៉ាន់​បាន​រំលោភ​លើ​ប៉ាតង់​ចំនួន​២​ក្នុងចំណោម​ប៉ាតង់​៣ របស់​ក្រុមហ៊ុន​ហ្វាំង​ឡ​ង់​។​

​ចៅក្រម Thomas Pender បានឲ្យដឹងថា សំណុំរឿង​ក្ដី​នេះ​នឹង​ត្រូវ​លើ​យក​មក​កាត់ក្ដី​បញ្ចប់​នៅ​ខែ​មករា​ឆ្នាំ​២០១៤ ហើយ​នៅ​ក្នុង​នោះ ប្រហែលជា​មាន​ផលិតផល​មួយចំនួន​របស់ HTC នឹង​ត្រូវ​ហាមឃាត់​ការ​នាំចូល ព្រោះ​ថា​វា​បាន​រំលោភ​លើ​ប៉ាតង់​។​

​នៅ​មិនទាន់​មាន​ប្រតិកម្ម​អ្វី​មួយ​ពី​ខាង​ក្រុមហ៊ុន​ទាំង​ពីរ​នោះ​ទេ ប៉ុន្តែ​បើ​តាម​ការរំពឹងទុក HTC បាន​ប្រហែលជា​មិន​ស្ងប់ចិត្ត​នោះទេ​៕

Nokia-vs-HTC

មតិយោបល់